ព័ត៌មានជាតិ

សមត្ថកិច្ចឃើញក្មេងស្ទាវ២នាក់ ក៏សង្ស័យហើយឃាត់ខ្លួន រួចចាប់បានថ្នាំញៀនមែន

ភ្នំពេញ: សមត្តកិច្ចនគរបាលខណ្ឌ៧មករា បង្ក្រាបបានជនសង្ស័យ២នាក់ និងដកហូតបានក្រាមសថ្លា មួយកញ្ចប់តូច។ ករណីបង្ក្រាបនេះ កើតឡើងកាលពីវេលាម៉ោង០៥និង២០នាទី ល្ងាចថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧នេះ នៅចំនុចបណ្តោយផ្លូវ១២៨ សង្កាត់មនោរម្យ ខណ្ឌ៧មករា។

លោក អ៊ុយ ភារ៉ា មន្ត្រីនគរបាលខណ្ឌ៧មករា បានឲ្យដឹងថា មុនចុះប្រតិបត្តការលោកបានដើរល្បាត នៅក្នុងមូលដ្ឋាន ក៏ប្រទះឃើញជនសង្ស័យ២នាក់ ជិះម៉ូតូសេ១២៥ ពណ៌ខ្មៅ តាមបណ្តោយផ្លូវ១២៨ ពីកើតមកលិច លុះដល់ចំនុចមុខហាងនំបុ័ងបាយ័នសង្កាត់មនោរម្យ ក៏បានឃាត់ត្រួតពិនិត្យ ឃើញម្សៅក្រាមសថ្លាមួយកញ្ចប់តូច ហើយក៏បានឃាត់ខ្លួនជនសង្ស័យទាំង២នាក់ រួមទាំងវត្ថុតាងមកកាន់អធិការដ្ឋាននគរបាលខណ្ឌ៧មករា ចាត់ការតាមច្បាប់៕

មតិយោបល់