មនុស្ស ៥នាក់ស្លាប់ ក្នុងការវាយប្រហារដោយកាំបិតនៅប្រទេសចិន

 

(ប៉េកាំ)៖ បុរសម្នាក់បានប្រើកាំបិតចាក់សម្លាប់មនុស្ស៥នាក់ ហើយបង្កឱ្យមនុស្ស១៥នាក់ផ្សេងទៀតរងរបួស នៅក្នុងទីក្រុងមួយស្ថិតនៅភាគខាងកើត ប្រទេសចិន។

បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV ការវាយប្រហារដោយកាំបិតខាងលើបានកើតឡើងកាលពីថ្ងៃទី០៥ ខែមិថុនា ម្សិលមិញ នៅលើផ្លូវក្នុងទីក្រុង Anqing ខេត្ត Anhui ដែលស្ថិតនៅចម្ងាយ ៤៣០គីឡូម៉ែត្រពីភាគខាងលិចទីក្រុងសៀងហៃ។ ជនសង្ស័យត្រូវបានប៉ូលិសចេញចាប់ខ្លួន ហើយការស៊ើបអង្កេតមួយកំពុងធ្វើឡើងដើម្បីកំណត់ពី មូលហេតុនៅពីក្រោយការវាយប្រហារនេះ។

ការវាយប្រហារដោយកំាបិត មិនមែនជារឿងថ្មីថ្មោងនោះទេ នៅក្នុងប្រទេសចិន ដោយកាលពីខែមេសាកន្លងទៅ បុរសម្នាក់ក៏ធ្លាប់បានចាក់សម្លាប់កុមារ ២នាក់ និងរបួស១៦នាក់ផងដែរ នៅឯសាលារៀនមួយកន្លែងស្ថិតនៅភាគខាងត្បូងនៃប្រទេស៕

ប្រភព៖ AFP

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *