រតនគីរីៈ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីប្រទះឃើញក្មេងស្រីម្នាក់ ធ្វើអត្តឃាតចងកសម្លាប់ខ្លួន ដោយយកខ្សែអង្រឹងចងនឹងធ្នឹមផ្ទះរបស់ខ្លួន។
ហេតុការណ៍កើតឡើងកាលពីយប់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចភូមិតាវែង ឃុំតាវែង ស្រុកតាវែង ខេត្តរតនគីរី។
ក្មេងស្រីរងគ្រោះខាងលើមានឈ្មោះ គ្លីវ ញួង អាយុ១៥ឆ្នាំ ជនជាតិព្រៅ រស់នៅភូមិឃុំកើតហេតុ។
ចំពោះសាកសព សមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់