ភ្នំពេញៈ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក រាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ជាក់ស្ដែងករណីលួចទូរស័ព្ទដៃ ប្រព្រឹត្តនៅចំណុចហាងថតចម្លង ដែលមានទីតាំងផ្ទះលេខ០៨ ផ្លូវលេខ២១០ ក្រុមទី១៦ ភូមិ៦ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ២និង០០នាទី ។
ជនសង្ស័យឈ្មោះ សន វិសាល ហៅ សាល ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងភ្លើង ស្នាក់នៅភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ។
ជនរងគ្រោះឈ្មោះ រិន សេរីរ័ត្ន ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកហាងថតចម្លង ស្នាក់នៅហាងថតចម្លង ដែលមានទីតាំងផ្ទះលេខ០៨ ផ្លូវលេខ២១០ ក្រុមទី១៦ ភូមិ៦ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យកមាន៖ ទូរស័ព្ទដៃ០១គ្រឿងម៉ាក Iphone 7plus ពណ៌ខ្មៅ (ជារបស់ជនរងគ្រោះ)បានធ្វើការប្រគល់ជូនជនរងគ្រោះវិញ។ បច្ចុប្បន្ន
ជនសង្ស័យខាងលើកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងអនុវត្តតាមនីតិវិធីច្បាប់ ៕
មតិយោបល់