កំពង់ស្ពឺៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃសៅរ៍ ៣រោច ខែមាឃ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៨ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តកំពង់ស្ពឺ បានចុះបាញ់ល្បឿននៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៤៤-៤៥ ស្ថិតនៅសង្កាត់ សុព័រទេព ក្រុងច្បារមន ជាលទ្ធផលមានរថយន្ដល្មើសល្បឿនចំនួន៩ គ្រឿង (ស្លាកលេខភ្នំពេញ៨ គ្រឿង និងព្រះសីហនុ ១គ្រឿង)៕
ព័ត៌មានជាតិ
មតិយោបល់