នាយករដ្ឋមន្ត្រីអូស្រា្តលី លោក តូនី អាបុត បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារកន្លងទៅថា ការគំរាមគំហែងភេរវកម្មនៅតែមានកម្រិតខ្ពស់ បើទោះបីជារូបលោកព្រមានថា ក្រុមអាជ្ញាធរមិនទាន់បានដឹងនៅពេលណា ឬការវាយប្រហារនោះ អាចកើតឡើងដោយរបៀបណា។
យោងតាមប្រភពពីក្រុមមន្ត្រីអាជ្ញាធរអូស្ត្រាលី បានឱ្យដឹងថា ពួកគេបានតាមដានឃើញមានការកើនឡើងយ៉ាងខ្លាំង នូវការសន្ទនាតាមប្រព័ន្ធអ៊ិនធើណេតរបស់ភេវរករក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ បន្ទាប់ពីមានអំពើភេវរកម្មមួយបានកើតឡើង នៅហាងកាហ្វេមួយកន្លែងក្នុងទីក្រុងស៊ីដនី ។
ប្រភពដែលការសំខាន់ដែលប្រជាពលរដ្ឋត្រូវស្ថិតនៅក្នុងការប្រុងប្រយ័ត្ននិងមានការយល់ដឹង ក៏ដូចជាការធានាអះអាងដោយទីភ្នាក់ងារប៉ូលីសនិងសន្តិសុខរបស់យើងថាកំពុងធ្វើអ្វីៗដែលពួកគេអាចធ្វើទៅបានដើម្បីរក្សាសុវត្ថិភាពសម្រាប់យើង»។
មនុស្ស២នាក់បានស្លាប់កាលពីសប្តាហ៍មុន នៅពេលដែលបុរសជនជាតិអ៊ីរ៉ង់ម្នាក់បានចាប់មនុស្សធ្វើជាចំណាប់ខ្មាំងដោយកាំភ្លើង នៅឯហាងកាហ្វេ Lindt Chocolate ក្នុងសង្កាត់ពាណិជ្ជកម្មក្នុងទីក្រុងស៊ីដនី។
នៅថ្ងៃអង្គារនេះ ពិធីបុណ្យសពបានត្រូវធ្វើឡើងសម្រាប់ចំណាប់ខ្មាំង២នាក់ដែលបានស្លាប់ ក្នុងនោះមានលោក Tori Johnson អាយុ៣៤ឆ្នាំ ជាអ្នកចាត់ចែងហាងកាហ្វេ និងអ្នកស្រី Katrina Dawson អាយុ៣៨ឆ្នាំ ជាមេធាវី។
ខ្មាន់កាំភ្លើងឈ្មោះ Man Haron Monis មានប្រវត្តិឩក្រិដ្ឋកម្មជាយូរមកហើយ ហើយបានសម្តែងការគាំទ្រចំពោះក្រុមរដ្ឋអ៊ីស្លាម។ លោកត្រូវបានសម្លាប់ក្នុងអំឡុងពេលបាញ់តទល់ជាមួយប៉ូលីស៕
ព័ត៌មានជាតិ
មតិយោបល់