ព័ត៌មានជាតិ

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពាវនាវដល់ពលរដ្ឋ ឲ្យប្រុងប្រយត្ន័ ខណៈចរាចរណ៍ក្នុងពេលចូលឆ្នាំ

(ភ្នំពេញ)៖ដើម្បីផ្សព្វផ្សាយ ពីការយល់ដឹងនូវច្បាប់ចរាចរណ៍ ឲ្យកាន់តែមានភាពទូលំទូលាយទៅកាន់ប្រជាពលរដ្ឋ នោះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៍បានចេញសេចក្តីអំពាវនាវជាបន្ទាន់មួយ​ ក្នុងន័យឲ្យប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍ ទាំងអស់គ្នា។

យោងតាមសេចក្តីអំពាវនាវ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលចេញផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ ២០១៦​ បានឲ្យដឹងថា នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលត្រូ​វនឹងថ្ងៃទី១៣​ ១៤​ ១៥ ១៦ ខែមេសាឆ្នាំ២០១៦​ ខាងមុខនេះ ស្ថានភាពចរាចរណ៍ផ្លូវគោកមានភាពមមារញឹកដោយកំណើនខ្ពស់នៃយានយន្ត ហើយដែលតែងមានកំណើនគ្រោះថ្នាក់ចរាចរាណ៍ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិនាឆ្នាំកន្លងទៅ។

ដើម្បីបង្ការ ទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរាណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមអំពាវនាវដល់សារធារណជន ដែលជាអ្នកប្រើប្រាស់ផ្លូវថ្នល់ ដូចខ្លឹមសារខាងក្រោម៕

photo_2016-04-11_15-47-18 photo_2016-04-11_15-47-19

មតិយោបល់