ឧត្តមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ ព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ អញ្ជើញត្រួតពិនិត្យមើលក្រុមការងារចាក់វ៉ាក់សាំងតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ ដែលបានកំពុងបន្តភារកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១ ជូន បុគ្គលិក និយោជក និយោជិត នៃសណ្ឋាគារប្រ៊ីល លានស៊ី (ប៉ឡាយ) ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ។
ក្នុងឱកាសនោះឧត្តមសេនីយ៍ត្រី នូវ សំអល បានផ្ដាំផ្ញើដល់បងប្អូនបុគ្គលិក និយោជក និយោជិត ទាំងអស ក្រោយពេលទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ លើកទី១ រួចហើយ បងប្អូនមិនត្រូវប្រហែសខ្លួនឡើយត្រូវប្រកាន់ភ្ជាប់នូវវិធាន ៣ការពារ និង៣កុំឲ្យបានខ្ជាប់ខ្ជួន ត្រូវខិតខំថែរក្សាសុខភាពឲ្យបានល្អគួរតមអាហារទៅតាមការណែនាំរបស់ក្រុមគ្រូពេទ្យ និងត្រូវវិលមកចាក់វ៉ាក់សាំងលើកទី២ទៀតតាមការកំណត់របស់គ្រូពេទ្យ៕
មតិយោបល់