ព័ត៌មានជាតិ

បើកគោយន្តដាច់កង់ម្ខាង ក្រឡាប់ចូលទឹក បណ្តាលឲ្យមនុស្សជិត១០នាក់ របួសធ្ងន់និងស្រាល!

ឧត្តរមានជ័យៈ សមត្ថកិច្ចបានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានគោយន្តមួយគ្រឿង បានបើកដាច់កង់ បណ្តាលឲ្យក្រឡាប់ចូលទៅក្នុងទឹក និងបណ្តាលឲ្យមនុស្សចំនួន៩នាក់ រងរបួសធ្ងន់និងស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងនៅម៉ោងប្រមាណជា១១ព្រឹក ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨ ផ្លូវជាតិ​លេខ​៦៨បេ ភូមិ​ដី​ថ្មី សង្កាត់​សំរោង ក្រុង​សំរោង ខេត្តឧត្តរមានជ័យ ។

ក្រោយពីកើតហេតុហើយនោះ ជនរងគ្រោះទាំង៩នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ចំណែកគោយន្តខាងលើ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក រង់ចាំសាច់ញាតិយកត្រឡប់ទៅវិញផងដែរ៕

មតិយោបល់