ភ្នំពេញៈ តាមសេចក្តីរាយការណ៍បឋម បានឲ្យដឹងថា ខណៈនេះមានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តដឹកដី បានបុកជាមួយម៉ូតូសង់ បណ្តាលឲ្យមានជនរងគ្រោះម្នាក់ បែកក្បាលស្លាប់ភ្លាមៗយ៉ាងរន្ធត់បំផុត។
ហេតុការណ៍នេះកើតឡើងនៅម៉ោង១និង៣០នាទី រសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចចុះពីស្ពានលីយ៉ុងផាត់ ឡើងមកផ្លូវទំនប់កប់ស្រូវវិញ ក្នុងភូមិសាស្ត្ររបស់ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត ក្នុងនោះក៏មានការឡាយ នៅលើផេក Post News Media ផងដែរ៕
https://youtu.be/EB_84wtqDrw
មតិយោបល់