ព័ត៌មានជាតិ

ករណីសាឡង់មួយគ្រឿង បុកបង្គោលស្ពានដែកបាឡេ បណ្តាលឲ្យក្រឡាប់ជាប់នឹងគល់ស្ពាន

ភ្នំពេញ: (ព័ត៌មានបឋម) នៅល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីសាឡង់ដ៏ធំមួយគ្រឿង សង្ស័យដឹកខ្សាច់ បើកបរសុខៗស្រាប់តែបុកបង្គោលស្ពានដែកបាឡេ បណ្តាលឲ្យក្រឡាប់ផ្អៀងម្ខាងគឿងកល់ជាប់នៅខាងក្រោមស្ពាន ទីតាំងស្ថិតក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់នោះទេ ។ បន្ទាប់ពីកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅត្រួតពិនិត្យមើល ។

សម្រាប់ព័ត៌មានលម្អិតPost News នឹងផ្សាយជូនបន្តទៀតនាពេលក្រោយ ៕

មតិយោបល់