ព័ត៌មានជាតិ

ឲ្យតែងាកបាញ់ ងាកបាញ់ ប្រយត្ន័ក្ស័យរបស់ប្រជាពលរដ្ឋ!.. ទិញកាំភ្លើងទុកប្រើលេង ដេញបាញ់គេផ្អើលខណ្ឌទួលគោក ចុងក្រោយខ្នោះ!

​ភ្នំពេញៈ ហេតុការណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយបានកើតឡើង បន្ទាប់ពីមានជនសង្ស័យ២នាក់ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​២០១៨ ពាក់​ស្លាក​លេខ ភ្នំពេញ 1GV-2527 បានដកកាំភ្លើងខ្លី ដេញបាញ់ទៅលើភាគីម្ខាងទៀត ដែលជិះម៉ូតូ៤គ្រឿង យ៉ាងអាណាធិបតេយ្យ កាលពីវេលាម៉ោង១០ និង២០នាទី យប់​ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៨ តាមបណ្តោយផ្លូវ​៥៩៨​ សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក រាជធានីភ្នំពេញ តែក៏ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោក ធ្វើការដេញចាប់ខ្លួនបាន ហើយត្រូវប្រជាពលរដ្ឋដែលឃើញហេតុការណ៍ផ្ទុះកំហឹង វាយបែកមុខមាត់តែម្តង។

ជនសង្ស័យទី១ឈ្មោះសែន ពន្លឺ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ស្នាក់នៅក្នុងខណ្ឌ​សែន​សុខ និងទី២ឈ្មោះ រិ​ទ្ធី ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ស្នាក់នៅក្នុងខណ្ឌ​សែន​សុខ (ជា​អ្នក​បើក​ម៉ូតូ) ។

ក្រោយការឃាត់ខ្លួន ជនសង្ស័យទាំង២នាក់ឆ្លើយថា កាំភ្លើងរបស់ពួកគេ ជា​កាំភ្លើង​កែ​ច្នៃ​ប្រើ​ហ្គា​ស ទើបតែ​ទិញ​តម្លៃ​១៤០​ដុល្លារ ទុក​គ្រាន់​ប្រើ​លេង​តែ​ប៉ុណ្ណោះ ហើយករណីនេះគឺខ្លួនបានឃើញក្រុមដែលខ្លួនដេញបាញ់នោះ បានធ្វើសកម្មភាពឆក់ទូរសព្ទពីគេម្នាក់ ទើបខ្លួនជាជនសង្ស័យបានជិះម៉ូតូដេញតាមដោយដកកាំភ្លើងដេញបាញ់បែបនេះតែម្តង៕

មតិយោបល់