កណ្តាលៈ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ឈើទាលធ្វើការឃាត់ខ្លួន ខណៈដែលជនសង្ស័យ២នាក់បានទុកថ្នាំញៀននៅក្នុងខ្លួន។
ហេតុការណ៍ឃាត់ខ្លួន នៅថ្ងៃចន្ទ ០៥រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង១០នឹង២៥នាទី នៅចំណុចទំនប់ដីចិនស្ថិតក្នុងភូមិឬស្សីស្រុក២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។
នគរបាលប៉ុស្តិ៍ឈើទាលបានឲ្យដឹងថា ជនសង្ស័យ២នាក់ ទី១ឈ្មោះ ចេង ប៉ូលី ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិឈើទាល ឃុំ
ឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរកម្មករ តំឡើងអង់ទែនទូរសព្ទ ទី២ឈ្មោះសេង ចាន់ធី ភេទប្រុស អាយុ២១ឆ្នាំ រមានទីលំនៅភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរកសិករ។ វត្ថុតាងចាប់យករួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសាធាតុញៀនម៉ាទឹកកមួយកញ្ចប់តូច ដែកកេះជ័រ១ ,ទូរសព្ទNOkIAអិនចុចពិលមួយគ្រឿង ពណ៌ប្រផេសៀ ម៉ូតូ១គ្រឿង ម៉ាកសេ១២៥ ស៊េរីឆ្នាំ២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត1A-1544។
នគរបាលបញ្ជាក់ថា នៅថ្ងៃខែឆ្នាំវេលាម៉ោងខាងលើ កម្លាំងនគរបាលប៉ុស្តិ៍ឈើទាលបានធ្វើការល្បាតតាមភូមិសាស្រ្តនៅក្នុងឃុំពេលមកដល់ចំណុចទំនប់ដីចិនស្ថិតក្នុងភូមិឬស្សីស្រុក២ឃុំឈើទាលស្រុកកៀនស្វាយ ខេត្តកណ្តាល ក៏បានជួបជនសង្ស័យទាំង២នាក់ កំពុងជិះម៉ូតូ នៅទំនប់ដីចិនមានការសង្ស័យក៏ហៅសួរនាំនឹងធ្វើការឆែកឆេរឃើញមានម្សៅក្រាមពណ៌សថ្លាមួយកញ្ចប់តូចសង្ស័យជាសាធាតុញៀនហើយក៏យកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរហើយជនសង្ស័យទាំង២នាក់ខាងលើ បានឆ្លើយថាខ្លួនបានទិញពីឈ្មោះ ពេក ភេទប្រុសអាយុប្រហែល២២ឆ្នាំ មានទីលំនៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ក្រុងភ្នំពេញ ក្នុងតម្លៃ២៥០០០រៀល ដើម្បីយកទៅប្រើប្រាស់។ រួចក៏បញ្ជូនជនសង្ស័យទាំង២នាក់រួមទាំងវត្ថុតាងទៅអធិការដ្ផានស្រុកកៀនស្វាយដើម្បីបន្តតាមនីតិវិធី៕
មតិយោបល់