ព័ត៌មានកីឡា ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

Buriram ទិញខ្សែបម្រើស្លាបម្នាក់ទៀត ពី Division 2

អន្តរជាតិ: ក្លឹបជើងឯកលីគកំពូលថៃ២០១៥ Buriram United បានចុះកិច្ចសន្យានាំយកខ្សែបម្រើស្លាប Abdulhafiz Bueraheng ពីក្លឹប Nara United នៅលីគលំដាប់ទី២ហើយកាលពីម្សិលមិញ។

​កីឡាករវ័យ២១ឆ្នាំ ត្រូវបាន Buriram បង្ហាញជាផ្លូវការកាលពីម្សិលមិញ ពេលដែលយកឈ្នះ Nara United ៤ – ០ ក្នុងជំនួបមិត្តភាព។

Abdulhafiz Bueraheng បានបង្ហាញទម្រង់លេងយ៉ាងល្អនៅ Division 2 ទាក់ចិត្តឲ្យ Buriram តាមដានជាច្រើនប្រកួត ព្រមទាំងមើលវីដេអូវិភាគយ៉ាងល្អិតល្អន់ មុននឹងសម្រេចចិត្តយកកីឡាករដែលកើតនៅខេត្តណារ៉ាត់ធីវ៉ាតរូបនេះមកកីឡដ្ឋាន Thunder Castle។

​ការដោះដូរនេះ ធ្វើឡើងដោយផ្តល់ជាភាគហ៊ុននៅក្លឹប ប៉ុន្តែត្រូវបានគេប៉ាន់ស្មានថាប្រហែល ៨សែនបាត ( ជាង២ម៉ឺនដុល្លារ)៕

photo_2016-06-02_08-56-11

មតិយោបល់