ភ្នំពេញៈ កម្លាំងសមត្ថកិច្ចចម្រុះខណ្ឌទួលគោក សហការជាមួយកម្លាំងអន្តរាគមន៍ពិសេសរាជធានីភ្នំពេញ បានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងពង្រឹងច្បាប់ចរាចរណ៍ បានធ្វើការឃាត់ខ្លួនបុរស២នាក់ ដកហូតបានថ្នាំញៀនចំនួន១កញ្ចប់តូច រួមទាំងម៉ូតូ១គ្រឿង។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់តាមបណ្តោយផ្លូវម៉ៅសេទុង ក្រុម៥០ ភូមិ៨ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា បុរសទាំងពីនាក់ទី១ មានឈ្មោះ វណ្ណា ធិ ភេទប្រុស អាយុ ២២ មុខរបរ កម្មករដំណង់ ស្នាក់នៅម្តុំផ្សារទួលសង្កែ មានស្រុកកំណើត ភូមិស្វាយជុប ស្រុកសាមគ្គីមានជយ៍ ខេត្តកំពង់ឆ្នាំង និងទី២ មានឈ្មោះ សី ហាក់ ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរដូចគ្នា ស្នាក់នៅជាមួយគ្នា មានស្រុកកំណើតភូមិ ឃុំជាមួយគ្នា។
ដកហូតបានថ្នាំញៀនចំនួន១កញ្ចប់តូច រួមទាំងម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរី០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល1W-1989 នៅនឹងកន្លែងផងដែរ។
បច្ចុប្បន្ន បុរសទាំង២នាក់និងវត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនមកសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់បន្តទៀត៕
មតិយោបល់