ព័ត៌មានជាតិ

កម្លាំងនគរបាលសហការគ្នា ដេញចាប់រថយន្តតូរីស ករណីគ្រោះថ្នាក់ចរាចរណ៍

ត្បូងឃ្មុំ: យោងតាមផេកការិយាល័យផ្សព្វផ្សាយអប់រំ ខេត្តត្បូងឃ្មុំបានឲ្យដឹងថា ព័ត៌មានបឋមមានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តកាម៉ារី និងរថយន្តតូរីស ថ្ងៃអង្គារ ១១កើត ខែភទ្របទ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២
បន្ទាប់ពីទទួលបានពាក្យបណ្ដឹងតាមទូរសព្ទរបស់ជនរងគ្រោះ កម្លាំងនគរបាល នៅតាមបណ្តាគោលដៅទាំងបួន បានធ្វើការសហការគ្នាដេញតាមចាប់រថយន្តតូរីស រហូតដល់ចំណុចប៉ុស្តិ៍នគរបាលរដ្ឋបាលគោកស្រុក ទើបចាប់បាន រួចបានបញ្ជូនមកការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ ។

ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំទាំងអស់ជ្រាបថា ក្នុងករណី បងប្អូនមានបញ្ហា សំណូមពរ ឬមានហេតុការណ៍អ្វីកើតមានឡើង ដែលតម្រូវឱ្យយើងខ្ញុំជួយអន្តរាគមន៍ ដោះស្រាយនោះ សូមរាយកាណ៍ ឬ ផ្តល់ព័ត៌មាន មកយើងខ្ញុំ ២៤ម៉ោងលើ២៤ម៉ោង តាមរយ:លេខ​ទូរស័ព្ទ​ទាន់ហេតុការណ៍ (Hotline): 117 និងលេខប្រចាំបញ្ជា 071 44 22 666

សូមជួយចែករំលែកដើម្បីងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋមានការអ្វីអាចទំនាក់ទំនងទៅ បងៗនគរបាលទាន់ពេលវេលា ៕

មតិយោបល់