ព័ត៌មានជាតិ

លោក ថោង ខុន ៖ បដិសណ្ឋារកិច្ច សណ្ឋាគារ និងម្ហូបអាហារ ជាស្នូលនៃវិស័យ​ទេសចរណ៍

ភ្នំពេញ: លោក ថោង ខុន រដ្ឋមន្រ្តីទេសចរណ៍លើកឡើងថា ការរីកចម្រើនជាបន្តបន្ទាប់នៃវិស័យទេសចរណ៍នៅក្នុងប្រទេសកម្ពុជា គឺមិនអាចកាត់ផ្តាច់ចេញពីកត្តា សុខសន្តិភាព ស្ថិរភាពនយោបាយ សណ្ដាប់ធ្នាប់សង្គម ជាពិសេស បដិសណ្ឋារកិច្ច សណ្ឋាគារ និងម្ហូបអាហារ ដែលជាកត្តាស្នូលនៃវិស័យទេសចរណ៍។

លោកបន្តទៀតថា “ការពង្រឹងគុណភាពសេវាកម្មស្នាក់នៅ និងភោជនីយដ្ឋាន ផ្តោតសំខាន់លើកត្តាអនាម័យ ភាពស្អាត ភាពរួសរាយរាក់ទាក់របស់បុគ្គលិក រួមនឹងតម្លៃសមរម្យនៃការលក់ដូរ ដែលកត្តាទាំងនេះគឺជាមូលដ្ឋានគ្រឹះសម្រាប់ការផ្តល់សេវាបដិសណ្ឋារកិច្ច”

លោកបន្ថែមថា ពិព័រណ៍ CAMFood/ CAMHotel ជាសកម្មភាពមួយរួមចំណែកអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកអ្នកជំនាញទេសចរណ៍ (MRA) និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍទេសចរណ៍អាស៊ាន២០១៦-២០២៥ ។ ការរីកចម្រើននៃវិស័យទេសចរណ៍ជំនួញ និងតាំងពិព័រណ៍ (MICE Tourism) ដែលកម្ពុជាក៏មានទីតាំងល្អៗ សម្ភារ:និងបរិក្ខា រួមនឹងការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការផ្តល់ជាសេវាកម្មរៀបចំជាព្រឹត្តិការណ៍តាំងបង្ហាញសន្និបាត និងកិច្ចប្រជុំធំៗ ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារ និងសណ្ឋាគារ (CAMFood/ CAMHotel) រៀបចំធ្វើឡើងជារៀងរាល់ពីរឆ្នាំម្តង ហើយព្រឹត្តិការណ៍បន្ទាប់នឹងធ្វើឡើងនៅឆ្នាំ២០១៨៕

photo_2016-10-26_13-26-41

photo_2016-10-26_13-26-40

មតិយោបល់