ព័ត៌មានជាតិ

ឌ្រីម ពន្លះហុងដាគុប ពេញទំហឹង របួសធ្ងន់​២នាក់ ផ្អើលទាំងយប់!

កំពង់ស្ពឺ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូហុងដា​ឌ្រីម បើកបុកគូទ​ម៉ូតូហុងដាគុបពេញទំហឹង ក្នុងទិសដៅស្របគ្នា ដំណើរពីកើតទៅលិច បណ្តាលឲ្យរងរបួសធ្ងន់ទាំងសងខាង។

ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃ​អាទិត្យ ​៤រោច ខែមាឃ ឆ្នាំរកា នព្វស័ក​ពុទ្ធសករាជ​២៥៦១ ត្រូវនឹងថ្ងៃទី​៤ ខែកុម្ភ: ឆ្នាំ២០១៨ វេលាម៉ោង៨និង១០នាទីយប់ ស្ថិតនៅលើផ្លូវលេខ៤៤ ចន្លោះគីឡូម៉ែត្រលេខ៣១-៣២ ស្ថិតនៅភូមិតាំងស្រឹង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ជនរងគ្រោះពុំស្គាល់អត្តសញ្ញាណនោះទេ(របួសធ្ងន់) ជិះម៉ូតូ​ម៉ាកហុងដាគុបមូល ពណ៌បៃ​តងចាស់ ពាក់ស្លាកលេខភ្នំពេញ 1A-8024។ ចំណែកជនបង្កឈ្មោះ សាក់ ចាន់ធៀប ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិដីឆ្នាំង ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ​ ​ជិះ​ហុងដាឌ្រីម​សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ​ភ្នំពេញ 1BV-7615។ ​

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក និងកំពុងកសាងសំណុំរឿង​តាមនីតិវិធីច្បាប់។​ ​​ចំណែកអ្នករងរបួសត្រូវ បញ្ជូនទៅមន្ទីពេទ្យ៕


មតិយោបល់