បាត់ដំបងៈ ដោយអនុវត្តតាមការណែនាំបញ្ជាផ្ទាល់ពីលោក អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាលោក លោក ជេត វណ្ណនី ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ៣និង៤៥នាទីរសៀល ចំណុចក្នុងបន្ទប់ជួលស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុង/ខេត្តបាត់ដំបង លោកអនុសេនីយ៍ឯក សាយ ម៉ៅ បានចុះដឹកនាំក្រុមអន្តរាគមន៍ បង្ការបង្ក្រាប បានចុះប្រតិបត្តិការ នាំខ្លួនក្មេងទំនើងចំនួន ៣នាក់។
ក្រុមក្មេងទាំងនោះមានឈ្មោះ៖
១/ ហ៊ុល រតនា ហៅខ្នា ភេទប្រុស អាយុ ១៦ឆ្នាំ មានទីលំនៅភូមិខ្វិត ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
២/ ឡៃ ហាំម៉ាត់ ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិឡឥដ្ឋ សង្កាត់ព្រែកព្រះស្ដេច ក្រុង/ខេត្តបាត់ដំបង។
៣/ សឺត ពិសិដ្ឋ ហៅ ទយ ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិខ្ពប ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
វត្ថុតាងដកហូតរួមមាន៖ កាំបិតដាវសាំម៉ូរ៉ៃចំនួន ១ដើម
ក្រោយឃាត់ខ្លួនាមត្ថកិច្ចជំនាញកំពុងតែចាត់ការតាមនីតិវិធី៕
មតិយោបល់