ព័ត៌មានជាតិ

កម្មកររោងម៉ាស៊ីនកិនស្រូវម្នាក់ ឆក់ខ្សែភ្លើងស្លាប់យ៉ាងអាណោចអាធ័ម!

សៀមរាប: សមត្ថកិច្ចបានប្រាប់Post Newsថា មានករណីបុរសម្នាក់បោស​ស្រូវ​នៅ​ខាងលើ​ក្នុង​កញ្ច្រែង​ញាក់​ម៉ាស៊ីន​ស្រូវ មិនបានប្រយត្ន័ បណ្តាលឲ្យឆក់ខ្សែភ្លើងស្លាប់យ៉ាងអាណោចអាធ័ម។

ករណីនេះកើតឡើងនៅវេលាម៉ោង១និង២០នាទី រសៀលថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០១៨ ភូមិ​បុស្ស ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្តសៀមរាប។

សពមានឈ្មោះ សែ​ម ថង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករ​ម៉ាស៊ីន​ស្រូវ រស់នៅ​ភូមិ​ជ្រៃ​ជើង ឃុំ​កៀន​សង្កែ ស្រុក​សូទ្រនិគម ខេត្តសៀមរាប ។

ក្រោយកើតហេតុ សមត្ថកិច្ចផ្នែកកោសល្យវិច័យបានចុះមកពិនិត្យសពបានឲ្យដឹងថាពិតជាស្លាប់ដោយសារតែឆក់ចរន្តអគ្គិសនីពិតមែន និងប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់