ព័ត៌មានជាតិ

សមត្ថកិច្ចខណ្ឌដង្កោសហការគ្នាជាមួយនគរបាលស្រុកកៀនស្វាយឃាត់ខ្លួនជនសង្ស័យករណីធាក់ប្លន់ម៉ូតូប្រជាពលរដ្ឋតាមផ្លូវ…

ភ្នំពេញ:ករណីប្រព្រឹត្តអំពើហិង្សា (ធាក់ប្លន់យកម៉ូតូ) កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង០៩ និង០០នាទី ត្រង់ចំណុច បន្ទប់ជួល ផ្លូវលំ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
⭐️ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់:ទី១/ឈ្មោះ ជា ផាថាណា ហៅយ៉ាង ភេទប្រុសអាយុ២៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួល ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ភ្នំពេញ មុខរបរ មិនពិតប្រាកដ ២/ ឈ្មោះ ម៉ៅ ដារ៉ែន ហៅរ៉ូ ភេទប្រុសអាយុ១៩ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ភ្នំពេញ មុខរបរ មិនពិតប្រាកដ
៣/ ឈ្មោះ ម៉េត ពេជ្រមន្នី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួល ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ភ្នំពេញ មុខរបរមិនពិតប្រាកដ ៤/ ឈ្មោះអែម ចាន់បញ្ញា ហៅណាន ភេទប្រុសអាយ២០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួល ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ភ្នំពេញ មុខរបរ មិនពិតប្រាកដ ។

⭐️វត្ថុតាងចាប់យក៖ទី១/ ម៉ូតូម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JI-8826 លេខតួ និងលេខម៉ាស៊ីន 9557956 ចំនួន 01គ្រឿង,ទី២/ ម៉ាកHONDA DREAM C125 ពណ៌ខ្មៅ គ្មានស្លាកលេខ លេខតួ និងលេខម៉ាស៊ីន6210211 ចំនួន០១គ្រឿង ,ទី៣ ម៉ាកHONDA DREAM C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1JP-2064 លេខតួ និងលេខម៉ាសុីន 0066837 ចំនួន០១គ្រឿង ។
⭐️ហេតុការណ៍៖
កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង០៩ និង០០នាទី កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ សហការណ៍ជាមួយកម្លាំងសមត្ថកិច្ចនគរបាលស្រុកៀនស្វាយ បង្ក្រាបករណី លួចមានស្ថានទម្ងន់ទោស (ធាក់ប្លន់យកម៉ូតូ) ត្រង់ចំណុច បន្ទប់ជួល ផ្លូវលំ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់ រួមនឹងវត្ថុតាង ប្រគល់ឲ្យសមត្ថកិច្ចនគរបាលស្រុកកៀនស្វាយជាម្ចាស់ករណីដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ។

មតិយោបល់