មណ្ឌលគិរីៈ សមត្ថកិច្ចបានប្រាប់Post Newsថា មានករណីបុរសម្នាក់ជាអតីតស្មៀនឃុំ បានធ្វើអត្តឃាត យកខ្សែអង្រឹង ទៅចងកសម្លាប់ខ្លួន ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅចំណុចពូដែត ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី។
សពជនរងគ្រោះខាងលើនេះ មានឈ្មោះ ស្រេន សុខលី ភេទប្រុស អាយុ៥៥ឆ្នាំ ដោយមានកូន៥នាក់ក្នុងបន្ទុកគ្រួសារ ។
ចំណែកមូលហេតុ គឺបណ្តាលមកពីជនរងគ្រោះស្មុកស្មាញ គិតច្រើន ដោយសារតែគ្មានលុយសម្រាប់ការកូន។
ក្រោយកើតហេតុហើយនោះ សមត្ថកិច្ចបានធ្វើការពិនិត្យនិងធ្វើកោសល្យវិច័យ ប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់