ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនចោរមួយក្រុម កក្រើកក្រុងតាខ្មៅ!

កណ្ដាលៈ ក្មេងទំនើងមួយក្រុមរួមគ្នាព័ទ្ធដេញវាយបុរសម្នាក់ ហើយបានយកម៉ូតូរបស់ជនរងគ្រោះទៅជាមួយផងនោះ ត្រូវសមត្ថកិច្ចកំណត់មុខសញ្ញាចាប់ខ្លួនបានខ្លះ និងខ្លះទៀតកំពុងរត់គេចខ្លួន។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១និង៤០នាទី ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចផ្លូវបេតុង មុខសាលាបឋមសិក្សា ព្រែកសំរោង ក្នុងភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ យ័ន ចរិយា ភេទប្រុស អាយុ២៧ឆ្នាំ ទីលំនៅ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរបើករថយន្តក្រុមហ៊ុន។ ជនសង្ស័យ០៩នាក់
ទី១ឈ្មោះ ស្មាន យូសុះ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរឥស្លាម ទីលំនៅ ភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ(ឃាត់ខ្លួន)។
ទី២ឈ្មោះ ហ៊ុយ ម៉េងហុង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរបញ្ចូលបទភ្លេងទូរស័ព្ទដៃ(គេចខ្លួន)។
ទី៣ឈ្មោះ វី រ៉ានី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ ភូមិលេខ៣ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន អាវុធហត្ថក្រុងតាខ្មៅ)។
ទី៤ឈ្មោះ ឆាង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ ភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ(គេចខ្លួន)។
ទី៥ឈ្មោះ សែ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ ភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញមុខរបរ មិនពិតប្រាកដ (គេចខ្លួន)។ រួមទាំងបក្ខពួក៤នាក់ទៀតមិនស្គាល់អត្តសញ្ញាណ(គេចខ្លួន)។ សម្ភារៈបាត់បង់មាន ម៉ូតូ១គ្រឿម៉ាកHONDA SCOOPY ពណ៌ស សេរី២០១៣ពាក់ស្លាកលេខកណ្តាល1S-4615។ វត្ថុតាងចាប់យកមាន ម៉ូតូ១គ្រឿងម៉ាកHONDA SCOOPY ពណ៌ស សេរីឆ្នាំ២០១៣ គ្មានស្លាកលេខ(របស់ជនរងគ្រោះ) ស្លាកលេខម៉ូតូ១លេខ.កណ្តាល 1S-4615 (របស់ជនរងគ្រោះ)អាវយឺតដៃវែងមានមួកពណ៌ខ្មៅលាយស និងផ្ទៃមេឃ១(របស់ជនល្មើស)។

ប្រភពដដែលបន្តទៀតថា នៅមុនពេលកើតហេតុខាងលើ ពេលដែលជនរងគ្រោះជិះម៉ូតូត្រឡប់មកពីទិញបាយនៅរង្វង់មូលតាខ្មៅវិញ បានជិះមកឈប់នៅកន្លែងកើតហេតុដោយអង្គុយលើម៉ូតូនិយាយលេងជាមួយមិត្តភក្តិ៣នាក់ទៀត ពេលនោះស្រាប់តែឃើញជនសង្ស័យ២នាក់ជិះម៉ូតូម៉ាកHONDA ១២៥ពណ៌ខ្មៅមិនចាំសេរី និងស្លាកលេខ ហើយម្នាក់អង្គុយខាងក្រោយមានមាឌរាងស្គមស្តើងសម្បុរខ្មៅស្រអែម កំពស់ប្រហែល១,៧៥ម៉ែត្រពាក់អាវដៃវែងពណ៌ខៀវក្រឡាការ៉ូ ស្លៀកខោជើងវែងពណ៌ខ្មៅ សក់ស្លូតលាបពណ៌ក្រហមមានកាន់ដាវជាប់ដៃបានសួរអ្នកបើកម៉ូតូថា ពួកអាហ្នឹងមែន គ្នាវាឆ្លើយថា អាហ្នឹងហើយ ឮដូច្នេះជននោះក៏បានលោតចុះពីលើម៉ូតូរត់សំដៅទៅដេញកាប់ទៅលើជនរងគ្រោះៗភ័យក៏ជិះម៉ូតូគេចទៅទិសខាងលិចបានបន្តិចស្រាប់តែមានបក្ខពួកវា៦នាក់ទៀតជិះម៉ូតូ៣គ្រឿងមិនចាំម៉ាកបានជិះស្ទាក់ពីមុខជាប់ដោយ ភ័យពេកជនរងគ្រោះក៏ផ្តួលម៉ូតូចោលមិនបានដកសោរឡើយ រត់ចូលទៅក្នុងសាលាព្រែកសំរោង ពេលនោះក្រុមជនល្មើសក៏បានយកម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួនទៅខាងលិចរួចបត់តាមផ្លូវលេខ២១ឆ្ពោះទៅទិសខាងជើងបាត់ទៅ។

ក្រោយពីបានទទួលបណ្តឹងព្រមទាំង ការបំភ្លឺពីជនរងគ្រោះរួមទាំងសាក្សី សមត្ថកិច្ចកំណត់បាននូវមុខសញ្ញាម្នាក់ឈ្មោះស្មាន យូសុះ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរឥស្លាមជាមុខសញ្ញាចាស់មានទីលំនៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ បានដាក់កម្លាំងតាមឃ្លាំមើលរហូតដល់ថ្ងៃទី១៦ខែឆ្នាំដដែល បានទទួលព័ត៌មាន ពីប្រជាពលរដ្ឋថាមានជនសង្ស័យម្នាក់ដូចមានភិនភាគខាងលើបានជិះម៉ូតូបំណងយកទៅលក់នៅម្តុំផ្ទះជួលភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណាល។ ភ្លាមនោះសមត្ថកិច្ច ក៏បានដាក់កម្លាំង ចុះទៅបង្ក្រាប ពេលទៅដល់ ក៏ឃើញមុខសញ្ញានោះមែន ប៉ុន្តែដោយមុខសញ្ញាដឹងខ្លួនមុនក៏បានស្ទុះរត់គេចខ្លួនបាត់ទៅបន្សស់ទុកនៅ ម៉ូតូ១គ្រឿងដូចខាងលើ និងអាវយឺតដៃវែងមានមួកពណ៌ខ្មៅ.ស.ផ្ទៃមេឃ បានចាប់យកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីបន្តចាត់ការតាមនីតិវិធី។ លុះដល់វេលាម៉ោង៩និង១៥នាទីយប់ ថ្ងៃខែឆ្នាំដដែលបានឃាត់ខ្លួនឈ្មោះស្មាន យូសុះ ចំណែកឈ្មោះ វី រ៉ានី ត្រូវបានអាវុធហត្ថក្រុងតាខ្មៅឃាត់ខ្លួន។ នៅចំពោះមុខសមត្ថកិច្ចជនល្មើសទាំង២នាក់បានឆ្លើយសារភាថា ខ្លួននិងបក្ខពួកពិតជាបានធ្វើសកម្មភាពដេញកាប់ទៅលើក្រុមជនរងគ្រោះពិតប្រាកដមែនដោយសារក្រុមជនរងគ្រោះបានដេញកាប់បក្ខពួកខ្លួន កាលពីថ្ងៃមុន គឺគ្មានបំណងប្លន់យកម៉ូតូរបសជនរងគ្រោះឡើយ គឺដោយសារនៅពេលនោះជនរងគ្រោះរត់ចោលម៉ូតូទើបខ្លួននិងបក្ខពួកយកម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួនតែម្ដងទៅ៕

មតិយោបល់