ព្រៃវែងៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្តមិនចាំម៉ាក បានបុកបុរសម្នាក់ បណ្តាលឲ្យស្លាប់យ៉ាងរន្ធត់ រួចរត់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះកើតឡើងនៅម៉ោង២និង៣០នាទី យប់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅចំំណុច ផ្លូវក្រាលកៅស៊ូ ក្នុងភូមិចុង ឃុំពោធិ៍ទី ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។
ជនរងគ្រោះដែលស្លាប់នេះមានឈ្មោះ ហ៊ីន ចឺម ភេទប្រុស អាយុ៤៧ឆ្នាំ ស្នាក់នៅភូមិកើតហេតុខាងលើ។ ចំណែករថយន្តបង្ក ក្រោយពីបុកជនរងគ្រោះស្លាប់ហើយនោះ បានរត់គេចខ្លួនបាត់ស្រមោល។
បច្ចុប្បន្នសាកសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់