ភ្នំពេញៈ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាព កាប់ប្រហារទៅលើនារីជាសង្សារ បណ្តាលឲ្យរងរបួសចំមុខ និងស្មារ ដៃស្តាំ យ៉ាងធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ដោយសារតែរឿងប្រច័ណ្ឌ រួចរត់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះកើតឡើងនៅម៉ោង ៩និង៣០នាទី យប់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចផ្ទះគ្មានលេខ ផ្លូវជាតិលេខ៦ ភូមិ-សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ សុំ សុរាជ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅខាងលើ (កំពុងរត់គេចខ្លួន) បានយកកាំបិត កាប់លើនារីរងគ្រោះជាសង្សារ ឈ្មោះ ស្រី សុខណា ភេទស្រី អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ បណ្តាលឲ្យរងរបួសមុខ, ស្មារ និងដៃស្តាំ បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។
មូលហេតុទំនាស់ដោយសារតែរឿងប្រច័ណ្ឌ ព្រោះជាសង្សានឹងគ្នា ហើយក្រោយពីបង្ករឿងហេតុមកលើនារីរងគ្រោះរួចហើយនោះ ជនសង្ស័យបានគេចខ្លួនបាត់ស្រមោល៕
មតិយោបល់