ព័ត៌មានជាតិ

មន្ត្រីនគរបាលម្នាក់ ជួបគ្រោះថ្នាក់ក្រទ្បាប់រថយន្តស្លាប់ នៅកំពង់ឆ្នាំង

កំពង់ឆ្នាំងៈ កាលពីវេលាម៉ោង ២ និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្ត១គ្រឿង បើកបុកតូបលក់ដូរ បណ្ដាឲ្យបុរសស្លាប់ម្នាក់ នៅលើផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៨៨ និង៨៩ ស្ថិតក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។

ករណីនេះបង្កឲ្យអ្នកបើករថយន្តស្លាប់ មានឈ្មោះ វង្ស វាសនា ភេទប្រុស (ជាមន្ត្រី
នគរបាលចរាចរណ៍ខេត្ត) និងអ្នកជិះក្នុងរថយន្ត២នាក់ទៀត ររងរបួសក្នុងនោះមានស្រីម្នាក់របួសធ្ងន់ ។

តាមសមត្ថកិច្ច បានឲ្យដឹងថា មុនកើតហេតុនៅចំណុចផ្លូវ ឃុំជ្រៃបាក់ (ស្រុករលាប្អៀរ) គឺមានអ្នករបួស ២នាក់
នាក់ នៅចំណុចកើតហេតុខាងលើ ត្រូវបានរថយន្ត(ស៊ីរ៉ែន)របស់នគរបាលចរាចរណ៍ បានទៅដឹកពួកគេមកកាន់មន្ទីរពេទ្យខេត្ត
លុះបើកដល់ចំណុចកើតហេតុ ក៏រេចង្កូតទៅបុកតូបលក់ដូរនៅលើចិញ្ចើមផ្លូវ រួចក្រឡាប់បណ្ដាលស្លាប់តាកុងរថយន្តតែម្ដង៕

មតិយោបល់