តាកែវៈ រឿងរ៉ាវដ៏រន្ធត់មួយបានកើតឡើង ក្រោយពីកើតមានករណីអគ្គិភ័យ បង្កការឆាបឆេះតូប លក់អ៊ីវ៉ាន់នៅក្នុងផ្សារសំរោងយ៉ោង បណ្តាលឲ្យខូចខូតតូប បាត់បង់ទឹកបា្រក់ និងសម្ភារៈមានតម្លៃជាច្រើនទៀត។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង២និង៤០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅផ្សារសំរោងយ៉ោង ភូមិស្មៅខ្ចី ឃុំត្រពាំងសាប ស្រុកាបាទី ខេត្តតាកែវ។
ម្ចាស់តូបរងគ្រោះមានឈ្មោះ លន គឹមសែ អាយុ៥០ ស្នាក់នៅភូមិឃុំកើតហេតុ។ ចំណែកការខូចខាតរួមមាន តូបធ្វើអំពីឈើ ប្រក់ស័ង្កសី ទំហំ៤គុណ៤ម៉ែត្រ អីវ៉ានវចាប់ហួយមានភេសជ្ជៈ និងគ្រឿងចាប់ហួយ បើសរុបជាទឹកបា្រក់ ចំនួន១ម៉ឺន៥ពាន់ដុល្លារ(១៥០០០ដុល្លារ) មូលហេតុគឺបណ្តាលមកពីផ្ទុះសេ្សខ្សែភ្លើង។ បន្ទាប់ពីទទួលបានដំណឹង សមត្ថកិច្ចបានចុះមកអន្តរាគមន៍ដោយប្រើឡានទឹក អស់មួយគ្រឿង៕
មតិយោបល់