កោះកុងៈ កាលពីវេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨ មានគ្រោះអគ្គិភ័យបង្កការឆាបឆេះ ផ្ទះមួយខ្នង បណ្តាលឲ្យខូចបន្តិចបន្ទូច បន្ទាប់ពីការអន្តរាគមន៍ទាន់ពេលវេលា ហើយករណីនេះកើតឡើង នៅចំណុចភូមិស្រែអំបិល ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។
ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ គួង ស៊ុនលី ភេទប្រុស អាយុ៤៨ឆ្នាំ ជាមន្រ្តីអាវុធហត្ថ បណ្តាលឲ្យឆេះខូចខាត តិចតួច ដោយកម្លាំងអធិការដ្ខាននគរបាលស្រុក ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ា ទី អធិការរួមកម្លាំង ២០នាក់ ទាំងកម្លាំងប៉ុស្តិ៍ស្រែអំបិល បានប្រើរថយន្តពន្លត់អគ្គីភ័យនគរបាលស្រុក បាញ់ពន្លត់ទាំងស្រុង ប្រើអស់ឡានទឹក២គ្រឿង។ មូលហេតុនៃការឆេះគឺ ទុស្សេខ្សែភ្លើង៕
មតិយោបល់