ព័ត៌មានជាតិ

ជនសង្ស័យចំនួន០២នាក់ ធ្វើសកម្មភាពលួចម៉ូតូកង់បី ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន

តាកែវ: នៅវេលាម៉ោង១៩និង១០នាទីថ្ងៃទី២២ខែកញ្ញា ឆ្នាំ២០២២ កម្លាំងការិយាល័យព្រហ្មទណ្ឌ បានទទួលជនសង្ស័យចំនួន០២នាក់ និងវត្ថុតាងពីមូលដ្ឋានអាវុធហត្ថស្រុកសំរោង ករណីអំពើលួច (ម៉ូតូកង់បី) ប្រព្រឹត្តិកាលពីថ្ងៃទី២២ ខែកញ្ញា​ ឆ្នាំ២០២ វេលាម៉ោង១១និង៣០នាទី ត្រង់ចំណុចរោងចក្រ៦ជាន់ ផ្លូវវេងស្រេង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ជនសង្ស័យទាំង០២នាក់ មានឈ្មោះដូចខាងក្រោម៖

១-ឈ្មោះ សឿន ម៉ៅ ភេទប្រុស អាយុ ៣៤ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិខ្វាវ ឃុំលំចង់ ស្រុកសំរោង ។ ២-ឈ្មោះ ឡៅ វឍ្ឍន: ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ ត្រស់ ឃុំបាឡាំង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ ជនសង្ស័យទាំងពីរនាក់ មានផ្ទុកសារធាតុញៀន ។

វត្ថុតាងចាប់យករួមមាន៖ ១-ម៉ូតូកង់បី០១គ្រឿង ពណ៌ស ពាក់ស្លាកលេខក្លែងក្លាយភ្នំពេញ 1GU4298(ស្លាកលេខម៉ូតូ) ។ ២-សម្ភារ:កាច់សោកម៉ូតូ០១ចំនួន ។ ការិយាល័យជំនាញកំពុងកសាងសំណុំរឿង បញ្ជូនជនសង្ស័យ និងវត្ថុតាងទៅសាលាដំបូងខេត្តតាកែវ ៕

មតិយោបល់