កំពង់ចាមៈ សមត្ថកិច្ចបានប្រាប់Post Newsថា មានករណីបាញ់កាំជ្រួចខុសបច្ចេកទេស បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសម្នាក់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ករណីនេះកើតឡើងនៅម៉ោង៥ល្ងាចថ្ងៃទី៦ខ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅចំណុច ភូមិត្រពាំងធំ ឃុំស្រង៉ែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះទាំង២នាក់ ត្រូវជាបងប្អូនថ្លៃនឹងគ្នា ដោយអ្នកដែលស្លាប់មានអាយុ៥០ឆ្នាំ និងអ្នករបួសមានអាយុ២៩ឆ្នាំ ។
ចំណែកមូលហេតុ គឺបណ្តាលមកពីបាញ់កាំជ្រួចខុសបច្ចេកទេស។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើកោសល្យវិច័យ និងធ្វើកំណត់ហេតុប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់