Elon Musk បញ្ជូនផ្កាយរណបទៅផ្គត់ផ្គង់អ៊ីនធឺណិតដល់អ៊ុយក្រែន ខណ:កំពុងរងការវាយប្រហារពីរុស្ស៊ី

ក្នុងសារឆ្លងឆ្លើយតាមបណ្តាញ Twitter មហាសេដ្ឋីអាមេរិកបានអះអាងថា ផ្កាយរណប Starlink ដែលគ្រប់គ្រងដោយក្រុមហ៊ុន SpaceX នោះបានដំណើរការនៅអ៊ុយក្រែនរួចរាល់ហើយ ដើម្បីផ្តល់សេវាអ៊ីនធឺណិតដល់ប្រជាជនអ៊ុយក្រែន។ ការឆ្លើយតបនេះកើតឡើង បន្ទាប់ពីរដ្ឋមន្ត្រីអ៊ុយក្រែនទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល លោក Mykhailo Fedorov បានស្នើចំៗទៅលោក​ Elun Musk ឱ្យជួយផ្តល់ការគាំទ្រលើបញ្ហាអ៊ីនធឺណិតតាមរយៈការប្រើប្រាស់ផ្កាយរណប Starlink នេះដែរ។…

ថ្ងៃសែនចិន នៅភ្នំពេញហាមដុតផាវ កាំជ្រួច ការហែក្បួនផ្សេងៗដែលគ្មានការអនុញ្ញាត

នៅរសៀលថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២២ នេះរដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្តីពីការរៀបចំសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និង របៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យចូលថ្មីប្រពៃណីចិន និង វៀតណាម។ ក្នុងនោះ ខាងរដ្ឋបាលរាជធានី បានបញ្ជាក់ឱ្យបានដឹងថា ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព…

ម៉េចបានចឹង? អ្នកគ្រូ ណាលី ផ្ដាំដាច់ខាតមិនឱ្យដុតផាវ ឬ បាញ់កាំជ្រួច ថ្ងៃសែនចូលឆ្នាំចិនព្រោះ…

អ្នកគ្រូ ឡុង ណាលី គ្រូហុងស៊ុយបែបវិទ្យាសាស្រ្តដ៏ល្បីនៅលើបណ្ដាញសង្គម បានផ្ដាំដាច់ខាតនៅថ្ងៃសែនចូលឆ្នាំថ្មីប្រពៃណីចិន ដែលនឹងប្រព្រឹត្តទៅថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២២ ខាងមុខ ហាមដុតផាវ ឬ បាញ់កាំជ្រួច បើមិនចង់ស៊យធំទេនោះ។ ជារៀងរាល់ឆ្នាំ ឱ្យតែដល់ឱកាសពិធីបុណ្យចូលឆ្នាំចិនម្ដងៗ តែងមានការដុតផាវ ឬបាញ់កាំជ្រួចដើម្បីអបអរសាទរដល់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន វៀតណាម…

លោក គីម ជុងអ៊ុន អំពាវនាវឱ្យលើកម្ពស់ជីវភាពប្រជាជនកូរ៉េខាងជើង ចំពោះមុខទណ្ឌកម្មអន្តរជាតិ

(សេអ៊ូល)៖ មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានអំពាវនាវឲ្យមន្ត្រីទាំងឡាយ គិតគូរជាសំខាន់ទៅលើការធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជន មានភាពប្រសើរឡើង ចំពោះមុខវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ដែលប្រទេសនេះកំពុងបន្តជួយប្រទះ។ ការលើកឡើងរបស់លោក គីម ជុងអ៊ុន ត្រូវបានធ្វើឡើងកាលពីថ្ងៃអាទិត្យម្សិលមិញ នៅក្នុងឱកាសដែលលោកបានចូលរួម ក្នុងពិធីរំលឹកខួបទី ៧៦ឆ្នាំ នៃការបង្កើតគណបក្សពលករកូរ៉េ ដែលជាបក្សកាន់អំណាចតែមួយគត់ នៅក្នុងប្រទេសកូរ៉េខាងជើង។ ពិធីរំលឹកខួបឆ្នាំនេះ…

​​ប្រទេស​ថៃ​៖ ប៉ូលិស​បង្រ្កាប​កុបកម្ម បាន​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​និង​ទឹកទៅ​លើ​ក្រុម​បាតុករ​

(បាងកក )៖ ប៉ូលិស​បង្រ្កាប​កុបកម្ម​ក្នុង​ប្រទេស​ថៃ​បាន​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​និង​ទឹកទៅ​លើ​ក្រុម​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​ជាង​១០០​នាក់​ដែល​បានដើរ​ដង្ហែ​ក្បួនឆ្ពោះ​ទៅ​រក​មូលដ្ឋាន​កង​ទ័ពនៅ​ក្នុង​រាជធានី​បាងកក​ដែល​មាន​លំនៅ​ដ្ឋាននាយក​រដ្ឋមន្ត្រី​ថៃ​លោក​ Prayuth Chan-ocha។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​ AP។​ ក្រុម​បាតុករ​ដែល​ភាគ​ច្រើន​ជាយុវជនបាន​គប់​ដុំថ្ម​ បាញ់​កាំជ្រួច​និង​គ្រាប់​ប៉េងប៉ុង​ផ្ទុះ​ទៅលើ​ប៉ូលិស​ដែល​កំពុង​ឈរ​តម្រង់​ជួរ​រារាំង​ពួក​គេ។​ រូប​ភាព​តាម​កញ្ចក់​ទូរទស្សន៍​បង្ហាញ​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ចរាចរណ៍​របស់​ប៉ូលិស​មួយ​កន្លែង​ត្រូវ​បាន​ដុត​ឆេះ។​ការ​ប៉ះ​ទង្គិច​គ្នា​កាល​ពី​ថ្ងៃ​អាទិត្យ​ជា​លើក​ទី៤​ហើយក្នុង​រយៈ​ពេល​៧​ថ្ងៃ​ដែល​ក្រុម​បាតុករ​និង​ប៉ូលិស​បាន​ប៉ះ​ទង្គិច​គ្នា​នៅក្នុង​តំបន់ ​Din Daeng ​នៃ​ក្រុង​បាងកក។​ ក្រុម​បាតុករ​បាន​អំពាវនាវ​ឲ្យ​នាយករដ្ឋមន្ត្រី​ថៃ​លោក​ Prayuth ​ចុះ​ចេញ​ពី​តំណែង​ដោយ​សារតែ​កម្មវិធី​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​មាន​ភាព​មិន​ច្បាស់​លាស់​នៅ​ក្នុង​ប្រទេស​ថៃ។ប្រទេស​ថៃ​មានអត្រា​អ្នក​ឆ្លង​ជំងឺកូវីដ​ហក់​ឡើង​យ៉ាង​ខ្លាំងនៅ​ក្នុងរយៈ​ពេល​២បី​សប្តាហ៍​កន្លង​ទៅ​នេះ ខណៈ​អត្រាចាក់​វ៉ាក់សាំង​នៅ​ទាប។​ គេ​ក៏​ឃើញ​មាន​ការតវ៉ា​ប្រឆាំង​នៅ​ទី​កន្លែង​ផ្សេងៗ​ទៀត​ផង​ដែរ​កាល​ពី​ថ្ងៃ​អាទិត្យដោយ​មាន​អ្នក​ចូល​រួម​ប្រមាណរាប់ពាន់នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​ដោយ​ជិះ​រថយន្ត​និង​ម៉ូតូ​ដើម្បី​ប្រឆាំង​នឹង​រដ្ឋាភិបាល។​ពួក​គេ​បាន​មក​ជួប​ជុំ​គ្នា​នៅ​ទីកន្លែង​ចំនួន​៣​ផ្សេងៗ​គ្នា​ដើម្បី​ស្តាប់​ការ​ថ្លែង​សារ​មួយ​ចំនួន​មុន​បើក​ដង្ហែ​យឺតៗ​នៅ​ក្នុង​ទី​ក្រុង។​ ការ​តវ៉ា​តាម​ក្បួន​រថយន្ត​នេះ​គឺ​ដើម្បី​ជួយកាត់​បន្ថយ​ការរាល​ដាល​នៃ​ជំងឺកូវីដ១៩៕​

ជាសង្សារសំណព្វទៅហើយ ត្រឹមឡានទំនើបមួយរឿងអី ដែលគូស្នេហ៍ Due មិនហ៊ានទិញឲ្យក្នុងថ្ងៃខួបកំណើត

  (ថៃ)៖ ពិតជាពិសេសមែន ក្នុងថ្ងៃខួបកំណើតរបស់តារាស្រី Due Arisara នៅក្នុងឆ្នាំនេះ ត្រូវបានគូស្នេហ៍ស្រស់សង្ហា បង្កភាពភ្ញាក់ផ្អើល ដោយបានរៀបចំកាំជ្រួច និងមើលពន្លឺភ្លើងជាមួយគ្នាយ៉ាងរ៉ូមែនទិក ធ្វើឲ្យទស្សនិកជនមិនតិចទេលួចច្រណែននឹងភាពផ្អែមល្ហែមរបស់គូស្នេហ៍នេះ។ ក្នុងថ្ងៃខួបកំណើតឈានចូលវ័យ ៣១ ឆ្នាំ របស់នាង លោក Sebastian ដែលត្រូវជាគូស្នេហ៍បណ្ដូលចិត្ត ថែមទាំងមានកាដូពិសេសៗជាច្រើនទៀត…

អបអរសាទរ សិក្ខាកាមយោធាកម្ពុជា ដែលបានបញ្ចប់ការសិក្សាថ្នាក់ បច្ចេកទេស Specialist degree ដោយជោគជ័យពីវិទ្យាស្ថានវិស្វកម្មកាំភ្លើងធំ និងកាំជ្រួច ទីក្រុងផេនហ្សា នៃសហព័ន្ធរុស្ស៊ី

ភ្នំពេញ ៖ សិក្ខាកាមយោធាកម្ពុជា ចំនួន ៧នាក់ បានបញ្ចប់ការសិក្សាថ្នាក់បច្ចេកទេសជំនាញមីស៊ីល នឹងកាំភ្លើងធំ ជំនាញមធ្យោបាយវិទ្យុបច្ចេកទេសកាំភ្លើងធំ ជំនាញក្រៀងក្រោះ និងឧបករណ៍ឆ្លុះElectro ដោយជោគជ័យពីវិទ្យាស្ថានវិស្វកម្មកាំភ្លើងធំ និងកាំជ្រួច ទីក្រុងផេនហ្សា នៃសហព័ន្ធរុស្ស៊ី។ សិក្ខាកាមយោធាកម្ពុជា ចំនួន ៧នាក់ រួមមាន៖ ១. លោក…

អ៊ីស្រាអែល បាន​ប្រុងប្រៀប​កងទ័ព​នៅ​តាម​បណ្តោយ​ព្រំដែន​តំបន់ Gaza ខណៈ​អំពើ​ហិង្សា​មានកាន់តែច្រើនក្នុងទឹកដី​អ៊ីស្រាអែល

មាន​សេចក្តី​រាយការណ៍​ថា ជនជាតិ​ប៉ាឡេស្ទីន​និង​អ៊ីស្រាអែលកាន់​តែ​ច្រើន ​បានត្រូវ​សម្លាប់​នៅ​ក្នុង​តំបន់ Gaza និង​តំបន់​ភាគ​ខាង​ត្បូង​អ៊ីស្រាអែល ខណៈ​ដែល​អំពើ​ហិង្សា​បង្ហូរ​ឈាម ​បាន​ផ្ទុះឡើង​នៅ​ក្នុង​ទីក្រុង​ចម្រុះ​សាសន៍​អារ៉ាប់​ជ្វីវ​ជា​ច្រើននៅ​ក្នុង​ទឹកដី​អ៊ីស្រាអែល។ ទីភ្នាក់ងារ​ព័ត៌មាន AP បាន​រាយការណ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដោយ​បាន​ដកស្រង់​ប្រភព​ពី​ក្រសួង​សុខាភិបាល​តំបន់ Gaza មក​ចុះផ្សាយ​ថា ចំនួន​មនុស្ស​ស្លាប់​ឥឡូវនេះ បាន​ឡើង​ដល់​៨៣នាក់ ​រួម​មាន​កុមារ​១៧​នាក់ ​និង​ស្ត្រី​៧​នាក់។ ចំណែក​អ៊ីស្រាអែល​វិញ​ប្រកាស​ថា​ មាន​អ្នក​ស្លាប់​ ៧​នាក់​ពីការវាយ​ប្រហារ​តាមគ្រាប់​រ៉ុក្កែត រួមមាន​ក្មេង​ស្រី​អាយុ​៦ឆ្នាំ​ម្នាក់​ផង។…

ទីបំផុត​បំណែក​កាំជ្រួច​ចិន ​Longue Marche 5B ​បាន​ត្រលប់​មក​ផែនដីវិញហើយ

នៅទីបំផុត​បំណែក​កាំជ្រួច​ចិនបាន​ធ្លាក់​ក្នុង​មហា​សមុទ្ទឥណ្ឌា​ ក្បែរ​កោះ​ម៉ាឌីវ នៅថ្ងៃអាទិត្យ​ទី ៩ ឧសភា ​វេលា​ម៉ោង​ ២ និង​២៤​នាទី ម៉ោង​សកល។ នេះ​បើ​តាម​សេចក្តី​ជូនដំណឹង​របស់​ទីភ្នាក់ងារ​អវកាស​ចិន​។ ​អស់​ជា​ច្រើន​ថ្ងៃ​មក​ហើយ​ដែល​អ្នក​ជំនាញ​អវកាសរង់ចាំតាមដាន​ ​ចោទ​សួរ​និង​ចង់​ដឹង​ថា​តើ​ កាំជ្រួចទម្ងន់ដល់​​១៨​តោនរបស់​ចិន នឹង​ធ្លាក់​នៅ​ទី​ណា​ឱ្យ​ប្រាកដនោះ។ ចិន​ខ្លួន​ឯង​ក៏​មិន​ដឹង​ដែរ​ ថាកាំជ្រួច​ត្រូវ​ត្រលប់​មក​ផែនដី​វិញ​ នៅពេលណា និង​ត្រូវ​​ធ្លាក់​នៅ​ត្រង់​ណា។   តាំង​ពី​ពីរ​បី​ថ្ងៃ​កន្លង​មក​នេះ…

អគ្គិភ័យឆេះផ្ទះមួយខ្នងសរុបជាទឹកប្រាក់ចំនួន ១២,០០០ដុល្លារ នៅស្រុកបាណន់

បាត់ដំបងៈ នៅថ្ងៃ សុក្រ ១០រោច ខែ ស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ៤និង១០នាទីរសៀល ស្ថិតនៅក្នុងក្រុមទី៥ ភូមិកំពង់គល់ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង…