បរទេស៖ ក្នុងការប្រកួតគ្រុប B កាលពីយប់មិញនេះរវាងក្រុមហង្សក្រហម Liverpool ជាមួយនឹងក្រុមអេស្បាញ AT Madrid ជាលទ្ធផលម្ចាស់ផ្ទះ Liverpool អាចយកបាន៣ពិន្ទុងាយៗនិងបិទជាប់មិនឲ្យ AT Madrid រកបានសូម្បីតែ១គ្រាប់ឡើយ។
គ្រាប់បាល់ទាំង២គ្រាប់កើតឡើងតាំងតែពីនាទីទី១៣ដោយការតែតបញ្ចូលទីរបស់កីឡាករខ្សែប្រយុទ្ធ Diogo Jota ក្រោយការទាត់បាល់ Cross ចេញពីស្តាំដោយកីឡាករ Arnoldហើយគ្រាប់បាល់ទី២បានធ្វើបានដោយកីឡាករខ្សែប្រយុទ្ធ Sadio Mane នៅនាទីទី២០។
Liverpool អាចគ្រប់គ្រងបាល់បានរហូតទៅដល់៧៣ភាគរយនិងស៊ុតចេញបានទៅដល់១៩ដងចំគោលដៅ៦ដងខណៈដែល AT Madrid ស៊ុតចេញបានតែ៥ដងហើយមិនចំគោលដៅសោះ។
ក្នុងពូល B នេះក្រុម Liverpool ឈរនៅកំពូលតារាងមាន១២ពិន្ទុពេញក្នុងដៃខណៈដែល Porto ឈរនៅលេខរៀងទី២មាន៥ពិន្ទុឯ AT Madrid មាន៤ពិន្ទុហើយ AC Milan មានតែ១ពិន្ទុប៉ុណ្ណោះ៕
មតិយោបល់