ព័ត៌មានជាតិ

ឃាត់ខ្លួនបុរស៥នាក់ជួញដូរគ្រឿងញៀន ក្នុងបុរីមេគង្គរ៉ូយ៉ាល់

ភ្នំពេញ: ជនសង្ស័យពាក់ព័ន្ធគ្រឿងញៀនចំនួន៥នាក់ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធខណ្ឌជ្រោយចង្វារ សហការជាមួយកម្លាំងការិយាល័យគ្រឿងញៀនកងរាជអាវុធហត្ថរាជធានីភ្នំពេញធ្វើឃាត់ខ្លួនបានបន្តបន្ទាប់ដកហូតថ្នាំញៀបាន៦កញ្ចប់តូចធំ កាលពីវេលាម៉ោង១និង៤០នាទីរសៀល ថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ២០១៨ នៅចំណុចបុរីមេគង្គរ៉ូយ៉ាល់ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង៥នាក់នោះ ទី១ឈ្មោះ សន វាសនា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ កម្មករសំណង់ ទី២ឈ្មោះ សុខ ជា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ កម្មករ ទី៣ឈ្មោះ ប្រាក់ ទិត្យ ភេទប្រុស អាយុ២០ឆ្នាំមុខរបរ កម្មករសំណង់ ទី៤ឈ្មោះ អៀម រតនា ភេទប្រុស អាយុ១៨ឆ្នាំមុខរបរ កម្មករសំណង់ ទី៥ឈ្មោះ ធី សីលា ភេទប្រុស អាយុ២៥ឆ្នាំមុខរបរ កម្មករសំណង់។
អ្នកទាំង៥ស្នាក់នៅបុរីមេគង្គរ៉ូយ៉ាល់ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

អាវុធខណ្ឌជ្រោយចង្វារបានឲ្យដឹងថាថានៅក្នុងប្រតិបត្តិការនេះគឺកម្លាំងអាវុធហត្ថបានធ្វើការស្រាវជ្រាវរហូតឈានដល់ការចុះបង្ក្រាបនិងឃាត់ខ្លួនបានជនសង្ស័យចំនួន៥នាក់និងសម្ភារ:ដកហូតម្សៅក្រាមពណ៌សថ្លាចំនួន៦កញ្ចប់ ក្នុងនោះមាន២កញ្ចប់ធំ នឹងវត្ថុតាងមួយចំនួនទៀត រួមមានម៉ូតូម៉ាក ឌ្រីមសង់ សេ១២៥ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ1CQ 8762 មួយគ្រឿង ដាវចំនួន២ដើម ទូរសព្ទ២គ្រឿងនិងឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន។
ក្រោយឃាត់ខ្លួនជនសង្ស័យទាំង៥ខាងលើរួមនឹងវត្ថុតាងត្រូវបានបញ្ជូនទៅការយាល័យជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕

មតិយោបល់