ព័ត៌មានជាតិ

អបអរសាទរចំពោះប្អូនៗទាំង ៦នាក់ ដែលទទួលបាននិទ្ទេស A នឹងទទួលបានរង្វាន់ម៉ូតូ ZOOMER X ឆ្នាំ២០១៩ ម្នាក់១គ្រឿងពីលោកអភិបាលខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ: នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩នេះ លោក វ៉ី សំណាង អភិបាល នៃគណ:ខេត្តកំពង់ស្ពឺ បានអញ្ជើញបើកកញ្ចប់លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡង ១៩ ខែសីហា ឆ្នាំ២០១៩ នៅវិទ្យាល័យកំពង់ស្ពឺ។

ជាលទ្ធផលខេត្តកំពង់ស្ពឺទទួលបាន និទ្ទេស A ចំនួន ៦នាក់, B ចំនួន ៥៣នាក់, C ចំនួន ១៨៨នាក់, D ចំនួន ៥៥៨នាក់ , និងនិទ្ទេស E ចំនួន ២,៣៩៣នាក់។

ជាមួយនឹងលទ្ធផលនេះ លោក វ៉ី សំណាង អភិបាលខេត្តក៏សូមធ្វើការអបអរសាទរផងដែរ ចំពោះក្មួយៗខេត្តកំពង់ស្ពឺដែលទទួលបាននិទ្ទេស A ចំនួន ៦នាក់ ស្រីចំនួន ៥នាក់ ដែលនឹងត្រូវទទួលបានរង្វាន់ម៉ូតូ ZOOMER X ឆ្នាំ២០១៩ ម្នាក់មួយគ្រឿងពីឯកឧត្តមផ្ទាល់ ។

សិស្សដែលទទួលបាននិន្ទេស A ចំនួន ៦នាក់មកពីសាលា វិទ្យាល័យកំពង់ស្ពឺបានចំនួន ២នាក់, វិទ្យាល័យចាន់ថ្នាល ចំនួន ១នាក់, វិទ្យាល័យបរសេដ្ឋ ចំនួន ១នាក់, វិទ្យាល័យអន្លង់ជ្រៃ ចំនួន ១នាក់, និងវិទ្យាល័យត្រែងត្រយឹងចំនួន ១នាក់ ៕

មតិយោបល់