ព័ត៌មានជាតិ

ឪពុករំលោភកូនស្រីបង្កើតអាយុ ៨ឆ្នាំ សម្រេច ៣ដង ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កណ្ដាលៈ​ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នគរបាលក្រុងតាខ្មៅឃាត់ខ្លួនបុរសសង្ស័យម្នាក់ ក្រោយពីរំលោភកូនស្រីខ្លួនអាយុ៨ឆ្នាំ បានសម្រេចរហូតដល់ទៅ៣ដង កាលពីថ្ងៃទី១៨ ខែមិថុនា​ ឆ្នាំ២០២០ វេលម៉ោង១២និង០០នាទី.​ត្រង់ចំណុចផ្ទះជនសង្ស័យ ស្ថិតភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ​ខេត្តកណ្តាល។

មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា.ជនសង្ស័យឈ្មោះ​ ម៉ាន ម៉ូវ ភេទប្រុស អាយុ២៥ឆ្នាំ ។ ចំណែកក្មេងស្រីរងគ្រោះឈ្មោះ ម ដ ល អាយុ ៨ឆ្នាំ។ ជនសង្ស័យនិងក្មេងស្រីរងគ្រោះត្រូវជាឪពុកកូននឹងគ្នា មានទីលំនៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

ប្រភពដដែលបន្តថា កាលពីវេលាកើតហេតុខាងលើ​ក្មេងស្រីរងគ្រោះ និងជនសង្ស័យ បាននៅផ្ទះជាមួយគ្នា និងហូបបាយជុំគ្នារួច ជនសង្ស័យក៏បានផឹកស្រាបៀរ​ ហើយមានសភាពស្រវឹង ក៏នឹកចង់រួមភេទ ដោយខ្លួនជាបុរសពោះម៉ាយ ដោយសាប្រពន្ធរត់ចោលជាយូរឆ្នាំមកហើយ ភ្លាមនោះបានបង្ខំកូនស្រីបង្កើត របស់ខ្លួនរួមភេទរហូតបានសម្រេច។ រហូតមកដល់ម៉ោងប្រហែល ប្រាំបីយប់ ពេលជីដូនជនរងគ្រោះត្រលប់មកពីធ្វើការវិញ ជនរងគ្រោះបាននិយាយប្រាប់ថាប៉ាបានចាប់ខ្ញុំរំលោភខ្លួន ពេលលឺដូច្នេះ ជីដូនខឹង ហើយបានរត់មកដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នគរបាលដើមមៀន ចុះជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យរួចបញ្ជូនមកកាន់អធិការដ្ឋាននគបាលក្រុងតាខ្មៅដេីម្បីធ្វេីការសាកសួរនិងចាត់ការបន្តតាមនីតិវិធី។

នៅចំពោះសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានរំលោភកូនស្រីបង្កើតរបស់ខ្លួនពិតប្រាកដមែន ហើយធ្លាប់រំលោភបានចំនួនបីដងមកហើយនិងធ្លាប់បានប្រើប្រាស់គ្រឿងញៀនអស់រយៈពេល១ឆ្នាំមកហើយ៕

មតិយោបល់