ភ្នំពេញៈ កាលពីថ្ងៃច័ន្ទ ៥រោច ខែមាឃ ឆ្នាំរកា នព្វស័ក ពស២៥៦១ ត្រូវនិងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង ១១និង៣០នាទី ត្រង់ចំណុចផ្ទះលេខ០៨E0 ផ្លូវបេតុង ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីហិង្សារមួយបានកើតឡើង ដោយសមត្ថកិច្ចបានឃាត់ខ្លួន បុរសម្នាក់យកមកសាកសួរ។
ជនសង្ស័យឈ្មោះ ពេជ្រ និមល ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅផ្ទះលេខ០៨E0 ផ្លូវបេតុង ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះ ប៊ុត ផល្លីន ភេទស្រី អាយុ៥៤ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅផ្ទះលេខ០៨E0 ផ្លូវបេតុង ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ដកហូតបាន កូនសោរសូឡិចចំនួន១, មេសោរសូឡិចចំនួន១ ។
មុនពេលកើតហេតុ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង១១និង៣០នាទី ជនរងគ្រោះឈ្មោះ ប៊ុត ផល្លីន ភេទ ស្រី អាយុ៥៤ឆ្នាំ (ត្រូវជាម្តាយក្មេករបស់ជនសង្ស័យ) ជាមួយកូនស្រីឈ្មោះ នួន ចាន់ផាណា អាយុ៣០ឆ្នាំ (ត្រូវជា ប្រពន្ធរបស់ជនសង្ស័យ) និងចៅ ស្រីឈ្មោះ ពេជ្រ អមរាមានលាភ អាយុ២ឆ្នាំ (ត្រូវជាកូនស្រីបង្កើតរបស់ ជនសង្ស័យ) កំពុងតែនៅផ្ទះលេខ០៨E0 ផ្លូវបេតុង ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ពេលនោះជនសង្ស័យឈ្មោះ ពេជ្រ និមល ភេទប្រុស អាយុ៣១ឆ្នាំ (ត្រូវជាកូនប្រសាររបស់ជនរងគ្រោះ) បានមក ដល់ផ្ទះខាងលើ ហើយជនរងគ្រោះក៏បានបើកទ្វារផ្ទះអោយជនសង្ស័យដើរចូលក្នុងផ្ទះ រួចជនសង្ស័យក៏បាន និយាយគ្នាជាមួយឈ្មោះ នួន ចាន់ផាណា ដើម្បីយកកូនស្រីឈ្មោះ ពេជ្រ អមរាមានលាភ ទៅមើលថែ តែ ជនរងគ្រោះ និងឈ្មោះ នួន ចាន់ផាណា មិនយល់ព្រមឲ្យយកទៅជាមួយទេ ។ បន្ទាប់មកក៏បានទាស់ពាក្យ សម្ដីគ្នាជាមួយ ជនរងគ្រោះ និងឈ្មោះ នួន ចាន់ផាណា រួចជនរងគ្រោះក៏បានយកសោរសូឡិចចំនួន១ចាក់ទ្វារ ផ្ទះ ដើម្បីកុំឲ្យចេញចូលបាន ឃើញដូចនេះជនសង្ស័យក៏បានយកសោរសូឡិចចាក់ទ្វារផ្ទះថែម១ទៀត ហើយក៏បានទាស់សំដីគ្នាកាន់តែខ្លាំង ជនសង្ស័យក៏បានយកពិលឆក់ចុចគំរាមឆក់ជនរងគ្រោះ ទើបជនរងគ្រោះ បានទូរស័ព្ទរាយការណ៍ ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ អោយជួយអន្តរាគមន៍ ឃើញដូចនេះ ជនសង្ស័យក៏បានបោះពិលឆក់នោះចេញមកក្រៅផ្ទះបណ្តាលអោយបាត់ពិលឆក់នោះ ហើយសមត្ថកិច្ចយើងក៏ បានចុះទៅដល់កន្លែងកើតហេតុ នាំខ្លួនជនសង្ស័យ រួមនិងវត្ថុតាង កូនសោរសូឡិចចំនួន១,មេសោរសូឡិច ចំនួន១ ដើម្បីយកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ។
នៅពេលជនរងគ្រោះជិះម៉ូតូជាមួយ សមត្ថកិច្ច ដើម្បីបំភ្លឺរឿងហេតុខាងលើ ក៏ត្រូវជនសង្ស័យបានប្រតាយប្រតប់គ្នាជាមួយ ជនរងគ្រោះម្តងទៀត ដោយ បានទាញជនរងគ្រោះបណ្តាលឲ្យធ្លាក់ពីលើម៉ូតូ នៅខាងមុខផ្ទះកើតហេតុខាងលើ ហើយសមត្ថកិច្ចក៏បាន ឃាត់ខ្លួនជនសង្ស័យខាងលើ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោតាមនីតិវិធីច្បាប់តែម្តង រួចជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យដើម្បីអោយសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ផងដែរ៕
https://youtu.be/pGakHp1kMvs
មតិយោបល់