ភ្នំពេញៈ សមត្ថកិច្ចនគរបាលយុត្តិធម៌ នៃកងអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការបញ្ជូនជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់កាលថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ ។
សមត្ថកិច្ចអាវុធហត្ថបានបញ្ជាក់ថា ជនសង្ស័យទាំង៤នាក់នេះ គឺជាមុខសញ្ញាជួញដូរ គ្រឿងញៀនធំមួយក្រុម ដែលសមត្ថកិច្ចបានធ្វើការស៊ើបអង្កេត និងតាមដានមកជាយូរមកហើយ រហូតដល់យប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង៧និង១០នាទី សមត្ថកិច្ចបានប្រើវិធានការបញ្ឆោត ឲ្យជនល្មើសយកថ្នាំមកលក់ឲ្យ២កញ្ចប់ ទម្ងន់៥៦.៧២ក្រាម ក្នុងតម្លៃ៨០០ដុល្លារ។ ពេលនោះមានជនជាតិស្បែកខ្មៅម្នាក់ បានកាន់ថ្នាំយកមកលក់តាម ការបញ្ឆោតរបស់សមត្ថកិច្ច នៅក្នុងបុរីពិភពថ្មី ភូមិត្រពាំងថ្លឹង ក៏ត្រូវកម្លាំងអាវុធហត្ថ ខណ្ឌពោធិ៍សែនជ័យសហការជាមួយសមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើស គ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញធ្វើការឃាត់ខ្លួន និងបន្តស្រាវជ្រាវទៅបង្ក្រាបបក្ខពួក ៣នាក់ផ្សេងទៀត។
សរុបជនសង្ស័យដែល បង្ក្រាប និងឃាត់ខ្លួនបាន មានចំនួន៤នាក់ ក្នុងនោះ មានជនជាតិ នីហ្សេរីយ៉ា ៣នាក់ និងស្រីជាជនជាតិខ្មែរម្នាក់។ ទី១.ឈ្មោះ ម៉ាទីន ឈីឌ័ អ័រគីរាហូ័រ ភេទប្រុស អាយុ២៦ឆ្នាំ , ទី២. ឈ្មោះ សាន់ សាញ ភេទប្រុស អាយុ៣០ឆ្នាំ , ទី៣.ឈ្មោះ ជីហ្គោហ្សី អាន់ឌ្រូ ភេទប្រុស អាយុ ៣៤ឆ្នាំ និងទី៤. ឈ្មោះ លន់ គឹមលី ភេទស្រី អាយុ ៣១ឆ្នាំ ។ ដកហូតថ្នាំញៀនបាន ៥៦.៧២ក្រាម ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន១ និងសម្ភារៈពាក់ព័ន្ធគ្រឿងញៀន មួយចំនួនទៀត៕
មតិយោបល់