ព័ត៌មានជាតិ

ចេះតែរកនឹកឃើញ! លួចយកចិញ្ចៀនមាសគេ ហើយដើរចេញធ្វើមិនដឹងអី!..

ភ្នំពេញៈ ស្រ្តីម្នាក់ លួចយកចិញ្ចៀនមាសតែមិនបានសម្រេច ត្រូវម្ចាស់ទាន់ចាប់ប្រគល់ជូនសមត្ថកិច្ច បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៥ និង៥០នាទីល្ងាច ថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០១៧ នៅចំណុចតូបលេខ១០០អា ផ្សារពោធិ៍ចិនតុង ភូមិប៉ប្រកខាងជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យឈ្មោះ ទូច ស្រីម៉ៅ ភេទ ស្រីអាយុ២៥ឆ្នាំ ស្នាក់នៅម្តុំសំណង់១២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។ ចំណែកជនរងគ្រោះឈ្មោះ សួង ដាវី ភេទស្រី អាយុ៣២ឆ្នាំ ស្នាក់នៅភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមការបំភ្លឺពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់កំពុងអង្គុយលក់គ្រឿងអលង្ការ លក់មាស នៅតូបលេខ១០០អា ផ្សារពោធិ៍ចិនតុង លុះដល់ម៉ោង៣ និង៥០នាទីរសៀល មានជនសង្ស័យបានមករកទិញគ្រឿងអលង្ការនៅតូបគាត់ ខណៈដែលគាត់កំពុងរវល់លក់ ស្រាប់តែជនសង្ស័យបាន
ពាក់ចិញ្ចៀនមួយវង់នឹងដៃ ដើរចេញ តែត្រូវគាត់ឃើញទាន់ ស្រែកនិងឃាត់ជនសង្ស័យប្រគល់ជូនសមត្ថកិច្ចតែម្តង។

បច្ចុប្បន្នជនសង្ស័យ ត្រូវបញ្ជូនទៅកាន់ផ្នែកជំនាញយុត្តិធម៌នៃអធិការរដ្ឋាននគរបាលខណ្ឌពោធិ៍សេនជ័យដើម្បីចាត់ការបន្ត៕

មតិយោបល់