ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌដូនពេញ ធ្វើការឃាត់ខ្លួន ពាក់ពន្ធ័ករណីលួចខ្សែភ្លើង ពីក្នុងការដ្ឋានសំណង់ដែលខ្លួនធ្វើការ។
ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៦និង១៩នាទី ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្ទះលេខ៤៣៥វិថី ព្រះសីុសុវត្ថិ ភូមិទី១ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ ឡុង រំចង់ ភេទប្រុស អាយុ២៦ឆា្នំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន ការដ្ឋានសំណង់ផ្នែកមើលឃ្លាំង ទីលំនៅផ្ទះលេខ៧ ផ្លូវកា៥ សង្កាត់ទួលសង្កែ៣ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
វត្ថុតាងដកហូតយកបាន ខ្សែភ្លើងចំនួន២ បាវ និង២ដុំ ត្រូវបានប្រគល់អោយម្ចាស់ក្រុមហ៊ុនការដ្ឋានសំណង់វិញ ដោយមានជនរងគ្រោះឈ្មោះ អ៊ូ សុវណ្ណនី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកទទួល ខុសត្រូវតំណាងអោយក្រុមហ៊ុនការដ្ឋានសំណង់។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់បន្តទៀត៕
មតិយោបល់