បាត់ដំបងៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូនិងរថយន្តកែច្នៃ ក្នុងទិសដៅបញ្ច្រាសទិសគ្នា បណ្តាលឲ្យស្លាប់ម្នាក់នឹងរបួសធ្ងន់ម្នាក់។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងភូមិអូររំចេកក្រោម ឃុំ អូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង។
នៅមុនពេលកើតហេតុ គេឃើញមានម៉ូតូ ១គ្រឿង ឌ្រីម ពណ៌ខ្មៅ ស៊េរី២០១៣ ពាក់ស្លាកលេខ បាត់ដំបង1Q.2571 ជិះដោយឈ្មោះ អិន ចំរើន ភេទប្រុស អាយុ២៥ឆ្នាំ (ស្លាប់)នឹងអ្នករួមដំណើរ មានគ្នា២នាក់ ទី១ឈ្មោះ វៀង ថានីម ភេទប្រុស អាយុ១៥ឆ្នាំ និងទី២ឈ្មោះ ចាន់ គឹម លៀង ភេទប្រុស អ្នកទាំង៣នាក់ខាងលើ រស់នៅភូមិឃុំកើតហេតុខាងលើ បានបើកបរពីទិសលិចទៅកើតមក ដល់ចំណុចកើតហេតុ ស្រាប់តែបុកជាមួយរថយន្តច្នៃ(គ្មានស្លាកលេខ) អ្នកបើកបររថយន្តឈ្មោះ អិត រដ្ឋ័ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមព្រៃខ្ពព ឃុំព្រៃខ្ពព ស្រុកឯកភ្នំ ខេត្តបាត់ដំបង មុខរបរអាជីវករ។ ជនរងគ្រោះសម្រាកព្យាបាលនៅមន្ទីរពេទ្យធំ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែង នាំយករថយន្ដនិងម៉ូតូបង្កមករក្សាទុកនៅអធិការនគរបាលស្រុក។ ចំណែកសាកសពប្រគល់ជូនគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់