ព័ត៌មានជាតិ

ទៅជុំគ្នា បែរជាលង់ទឹកស្លាប់តែឯងនៅ ឃុំកោះចូរ៉ាម

កណ្តាល: ករណីលង់ទឹកស្លាប់កើតហេតុថ្ងៃទី០១ ខែមករា ឆ្នាំ២០២០វេលាម៉ោង២និង៣០
នាទី នៅចំណុច កំពង់កោះខ្សាច់ទន្លេមេគង្គ ភូមិលើ ឃុំកោះចូរ៉ាម ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
ជនរងគ្រោះ០១នាក់ឈ្មោះហ៊ុន សៀងហៃ ភេទប្រុសអាយុ១៤ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅ ភូមិមាន់ដប់លើ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម (ស្លាប់) ។
-ឪពុក ឈ្មោះ មិន ឈុយ អាយុ ៤០ ឆ្នាំ មុខរបរ កម្មករ ឡឥដ្ឋ ស្នាក់ នៅ ភូមិ មាន់ដប់លេី ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្ត កំពង់ ចាម ។
-ម្តាយឈ្មោះសាន នាង អាយុ ៣៥ឆ្នាំ មុខរបរ កម្មករ ឡឥដ្ឋ ស្នាក់ នៅ ភូមិ ឃុំជាមួយគ្នា ។
តាមប្រភពព័ត៌មាននៅថ្ងៃកើតហេតុជនរងគ្រោះ រួមជាមួយមិត្តភក្តិ ឈ្មោះឆាត សៀងអ៊ី ភេទ
ស្រី១៤ឆ្នាំ ឈ្មោះសារឿន ដែន ភេទប្រុសអាយុ១៩ឆ្នាំ ឈ្មោះដែន សុលីតា ភេទស្រីអាយុ១៣ ឆ្នាំនិងមិត្តភក្តិ ជាច្រើននាក់ បានមកលេងនៅមាត់ច្រាំងទន្លេមេគង្គ មុខឃុំកោះចូរ៉ាម ។ លុះដល់វេលាម៉ោង២និង៣០ នាទីថ្ងៃ ដដែលឈ្មោះឆាយ សៀងអ៊ី ឈ្មោះសារឿន ដែន និងឈ្មោះដែន សុលីតា បានចុះងូតទឹកទន្លេមេគង្គ បានបន្ដិច ក្រោយមកអ្នកទាំង៣បានលង់ទឹកឃើញ ដូចនោះ ជនរងគ្រោះនិងមនុស្សជាច្រើននាក់ទៀតបានចុះទៅជួយស្រង់យកអ្នកទាំង៣ ឡើងមកលើគោក ស្រាប់តែបាត់ជនរងគ្រោះមិន ឃើញឡើងមកគោកទេ ភ្លាមនោះមានមនុស្សជាច្រើនបានចុះជួយរាវរកជនរងគ្រោះ តែរកមិនឃើញ រហូតដល់ម៉ោង៦និង០០នាទី ដដែលទើបរកសាកសពជនរងគ្រោះឃើញ បន្ទាប់ មក សមត្ថកិច្ច នគរបាល ជំនាញ សហការជាមួយនគរ បាលប៉ុស្តិ៍ កោះចូរ៉ាម ក្រុមប្រឹក្សា ឃុំ មេភូមិ គ្រូពេទ្យ បានពិនិត្យសាកសពជនរងគ្រោះដោយហ្មត់ចត់ ពិនិត្យ ឃើញថា សាកសពពោះប៉ោង មានទឹកហូរចេញតាមមាត់ ក្រៅ ពី នេះ ពុំមាន ស្លាក ស្នាម អ្វីគួរឲ្យកត់សម្គាល់ទេ ក្រោយ ពី ការពិនិត្យ រួច បាន ប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់