ព័ត៌មានជាតិ

ករណីរថយន្តរវាងម៉ូតូបណ្តាលអោយបុរសម្នាក់ស្លាប់ តាមបណ្តោយផ្លូវ១០៤

ភ្នំពេញ:ត្រូវនឹងថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ ២០២៣ វេលាម៉ោង ២០និង១៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកេីតឡេីងរវាងរថយន្ត និងម៉ូតូ នៅត្រង់ចំណុចលើផ្លូវ១០៤ ស្ថិតនៅភូមិ កណ្ដាល សង្កាត់ រលួស ខណ្ឌ ដង្កោ រាជធានីភ្នំពេញ បណ្ដាលឲ្យមនុស្សប្រុស ០១ នាក់ បានស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ ។
១/ ភាគីម៉ូតូម៉ាក YAMAHA M slaz ពណ៌ ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1IQ-9201 អ្នកបើកបរមានឈ្មោះ តក់ សុជា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅស្ថិតនៅក្នុងភូមិ ជ្រួលថ្មី ឃុំ រះជ័យ ស្រុក បាភ្នំ ខេត្ត ព្រៃវែង (បានស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ មិនពាក់មួកសុវត្ថិភាព)។
២/ ភាគីរថយន្តម៉ាក HYUNDAI ពណ៌ខៀវចាស់ ពាក់ផ្លាកលេខ ភ្នំពេញ 3C-5650 អ្នកបើកបរមានឈ្មោះ ប្រាក់ សុធារ៉ា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅស្ថិតក្នងភូមិ រនះ ឃុំ ពង់ទឹក ស្រុក ដំណាក់ចង្អើរ ខេត្ត កំពត (ឃាត់ខ្លួនប្រគល់ឲ្យទៅ ការិយាល័យនគរបាលចរាចរណ៍ជើងគោក រាជធានីភ្នំពេញ)។
ដំណេីររឿង: មុនពេលកើតហេតុ រថយន្តបើកបរក្នុងទិសដៅពីកើតទៅលិច ចំណែកម៉ូតូបើកបរបញ្ច្រាស់ទិសគ្នាក្នុងទិសដៅពីលិចទៅកើត ពេលមកដល់ចំណុចកើតហេតុម៉ូតូក៍បានបុករថយន្តចំពីមុខ បណ្ដាលឲ្យបោកដួលតែម្ដង ។
មូលហេតុ: មកពីភាគីម៉ូតូបើកបរលឿន និងមិនប្រកាន់ចំណែកផ្លូវរបស់ខ្លួន។
សម្ហារ: រថយន្តរកការខូចខាតស្រាល ចំណែកម៉ូតូរងការខូចខាតធ្ងន់។
បច្ចុប្បន្ន: គ្រោះថ្នាក់ចរាចរណ៍ខាងលើ ត្រូវបានប្រគល់ឲ្យទៅការិយាល័យនគរបាលចរាចរណ៍ជើងគោករាជធានីភ្នំពេញ ។
សពត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

មតិយោបល់