ភ្នំពេញៈ យុវជនម្នាក់សម្រេចចិត្តធ្វើអត្តឃាត ដោយដោយចងកសម្លាប់ ដោយបន្សល់បណ្តាំចុងក្រោយថា « គ្មានអ្នកស្រឡាញ់» ។
ហេតុការណ៍ខាងលើនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៤០នាទី ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សពខាងលើមានឈ្មោះ និត ដារ៉ូ ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅភូមិកើតហេតុ ដោយបានយកកន្សែងពោះគោ ពណ៌ក្រហម ចងនឹងធ្នឹមផ្ទះ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា កាលពីម្សិលមិញ (សព) បានសុំឪពុក ទៅធ្វើការរោងចក្រ លុះល្ងាចឡើងបានសុំម៉ូតូយកទៅជិះ តែអ្នកផ្ទះមិនឲ្យ ព្រោះមិនចង់ឲ្យដើរលេងយប់ ខ្លាចព្រឹកឡើងធ្វើការអត់កើត។ លុះព្រឹកឡើង(សព)បាននិយាយថា អ្នកផ្ទះទាំងអស់គ្នា គ្មានអ្នកណាស្រឡាញ់ខ្លួនសោះ រហូតដល់ម៉ោងកើតហេតុ ស្រាប់តែឃើញជនរងគ្រោះ(សព)ចងក នឹងធ្នឹមផ្ទះស្លាប់តែម្តង ។
តាមសម្តីឪពុកជនរងគ្រោះមានឈ្មោះ ម៉ៅ ផានិត អាយុ៤៩ឆ្នាំ និងប្រពន្ធឈ្មោះ វ៉ាន់ ចន្ថា អាយុ៤៨ឆ្នាំ បានបញ្ជាក់ពួកគាត់មិនបានប្តឹងផ្តល់ និងចោទប្រកាន់ទៅលើនរណាម្នាក់នោះទេ ។
ក្រោយកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍និងជំនាញ បានចុះទៅដល់កន្លែងកើតហេតុ ពិនិត្យលើខ្លួនសព ថាពិតជាស្លាប់ដោយសារចងក ពិតមែន ទើបរៀបចំឯកសារ ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕
https://youtu.be/E_5Gt8tFsO8
មតិយោបល់