ព័ត៌មានជាតិ

ឈើគ្រញូងជាង១តោន ប៉េអឹមខំចាប់ មេព្រៃចាំយក ឡូយដែរតើ!

កំពង់ឆ្នាំង: កំណាត់ឈើគ្រញូងជាង១២០០គីឡូក្រាម ត្រូវកម្លាំងកងរាជអាវុធខេត្តចាប់បាន ខណ:ពួកឈ្មួញលួចដឹកតាមរថយន្តកាមារីឆ្លាមមួយគ្រឿង បំណងឆ្ពោះមករាជធានីភ្នំពេញ ចំណែកឯអស់លោកមេព្រៃអង្គុយចាំទទួលលាភធ្វើព្រងើយ ពិតជាឡូយមែន។

តាមសេចក្តីរាយការពីមន្ត្រីអាវុធហត្ថបានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបបានឈើគ្រញូងពេញមួយរថយន្តនេះធ្វើឡើងនៅវេលាម៉ោងប្រមាណ០១និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦។

ក្នុងប្រតិបត្តិការនេះកងរាជអាវុធហត្ថបានប្រើប្រាស់កម្លាំងចំនួន១០នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ស៊ីម ផល្លី បានចុះបង្ក្រាបរថយន្តដឹកឈើគ្រញូងខុសច្បាប់០១គ្រឿង ម៉ាកកាមរីឆ្លាម ពាក់ស្លាកលេខ 2E-1536 ពណ៌ស្ករ នៅត្រង់ចំណុចភូមិរមាស ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង អ្នកបើកបររត់គេចខ្លួនបាត់ ខណ:ដែលគេបានដឹកបម្រុងយកទៅភ្នំពេញ។

ប្រភពបានឲ្យដឹងទៀតថា ខណ:ដែលកម្លាំងអាវុធហត្ថចុះប្រតិបត្តិកាបង្ក្រាបនេះ អ្នកបើករថយន្ត និងគូកន បានរត់គេចខ្លួនបាត់។ ក្នុងពេលនោះដែរ សមត្ថកិច្ចអាវុធហត្ថបានដកហូតវត្ថុតាងរួមមាន ៖ រថយន្ត០១គ្រឿង ម៉ាកកាមរីឆ្លាម ឈើគ្រញូងចំនួន១២០០គីឡូក្រាម។

បច្ចុប្បន្នរថយន្ត និងឈើត្រូវបានប្រគល់ជូនផ្នែករដ្ឋបាលព្រៃឈើ ស្រុកទឹកផុស ដើម្បីចាត់ការតាមនីតិវិធី។ យីហេស! ពិតជាឡូវមែនអ្នកបេះអត់លិឍ អ្នកអង្គុយត្រងមានលិឍ ពិតជាឡូយផង់គេមែន៕

photo_2016-08-13_16-32-43

photo_2016-08-13_16-32-45

photo_2016-08-13_16-32-47

photo_2016-08-13_16-32-49

មតិយោបល់