ព័ត៌មានជាតិ

រថយន្ត បើកជ្រែងផ្លូវពន្លះម៉ូតូ២គ្រឿង របួសធ្ងន់ស្រាល៤នាក់ រួចបន្ថែមល្បឿនគេចខ្លួនបាត់

កណ្ដាល: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត១គ្រឿង បើកជ្រែងទៅប៉ះនឹងម៉ូតូពីរគ្រឿង បណ្ដាលឲ្យរបួសធ្ងន់ស្រាលចំនួន ៤នាក់ជនរងគ្រោះ០៤នាក់រ ដែលហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃព្រហស្បតិ៍១២រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង ១១ និង៤០ នាទីព្រឹក នៅលើផ្លូវជាតិ លេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ២៣-២៤ ត្រង់ចំណុច ភូមិដីឥដ្ឋកោះផុស៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

រថយន្តបង្កមិនស្គាល់ម៉ាក ធុនតូច ពណ៌ទឹកមាស បើកពីភ្នំពេញទៅអ្នកលឿង លុះមកដល់ចំណុចកើតហេតុខាងលើ បានបើកជែងរថយន្តមិនផុត ក៏ទៅបុកម៉ូតូម៉ាក SUZUKI REVO ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1C-2956 បើកបរដោយឈ្មោះ ហ៊ិន វ៉ិត ភេទប្រុស អាយុ២៥ឆ្នាំ (របួសស្រាល) មានទីលំនៅភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយមានអ្នករួមដំណើរ២នាក់ ទី១.ឈ្មោះ ជឹម ស្មី ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅភូមិជាមួយគ្នា (របួសស្រាល) និងទី២.ឈ្មោះ ស៊ិន សំអូនភេទប្រុស អាយុ ២៥ឆ្នាំ (របួសស្រាល) មានទីលំនៅភូមិឧត្តម ឃុំព្រែកក្របៅ ស្រុកពាមជរក៍ ខេត្តព្រវែង ដែលបើកមានទិសដៅផ្ទុយគ្នា ខណ:មិនទាន់អស់ល្បឿនរថយន្ត បានបន្តជ្រុលទៅបុកម៉ូតូសណ្តោងរឺម៉ក ម៉ាក Citi 100 ពណ៌ក្រហម គ្មានស្លាកលេខបើកបរ ដោយឈ្មោះ វ៉ាន់ គីមហួរ ភេទប្រុស អាយុ ១៨ ឆ្នាំ មានទីលំនៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានអ្នករួមដំណើរម្នាក់ ឈ្មោះ ភឹម ភារ: ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិចុងកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ដែលបើកមានទិដៅផ្ទុយរថយន្ត បណ្តាលឲ្យរបួសធ្ងន់។

ក្រោយកើតហេតុរថយន្តបង្ក បានបើកគេចខ្លួនបាត់ រីឯវត្ថុតាងម៉ូតូទាំងពីរគ្រឿងរងការខូចខាត ត្រូវបានសមត្ថកិច្ចយកមក រក្សាទុកនៅអធិការដ្ឋាននគរប្រាលស្រុកកៀនស្វាយ ដើម្បីរងចាំការដោះគ្នានៅពេលក្រោយ៕

មតិយោបល់