សៀមរាបៈ លោកនាយផ្នែកព្រហ្មទណ្ឌស្រុកស្វាយលើ បានប្រាប់ Post News ថា មានករណីប្រទះឃើញសពបុរសម្នាក់មានអាយុ៦៣ឆ្នាំ ដេកស្លាប់នៅវាលស្រែ។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង១២និង១៥នាទីថ្ងៃត្រង់ ទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ ភូមិអូរមានជ័យ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។
មូលហេតុ ជនរងគ្រោះមានជំងឺសរសៃប្រសាទ បាត់ពីផ្ទះ៣ថ្ងៃ ស្រាប់តែប្រទះឃើញសាកសពនៅវាលស្រែតែម្តង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើកោសល្យវិច័យ រួចប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់