ព័ត៌មានជាតិ

ធុនត្រា ពន្លះហុងដាឌ្រីម របួសធ្ងន់ស្រាល ៣ នាក់ នៅតាកែវ

តាកែវ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តប៉ះគ្នាជាមួយនិងម៉ូតូ បណ្ដាលឲ្យ
ដែលកើតហេតុ កាលពីវេលាម៉ោង២និង២០នាទីរសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រ៧៣-៧៤ ក្នុងភូមិព្រៃរំដេង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។

រថយន្តម៉ាកធុនត្រា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AX-9009 បើកបរដោយឈ្មោះ ពុធ ណាវី ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរមន្ត្រីរាជការ ទីលំនៅផ្លូវលំ សង្កាត់វាលស្បូវ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលបើកបរមកពីកើតបត់ទៅខាងត្បូង លុះមកដល់ចំណុចកើតហេតុ បានបុកម៉ូតូមួយគ្រឿង ម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1A-2821 បើកបរដោយឈ្មោះ រ័ត្ន គឹមអាន ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិប្រសូង ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ (រងរបួសធ្ងន់) មានឌុបគ្នា២ នាក់ពីក្រោយ៖ ទី១ឈ្មោះ តុច ចន្ថាច ភេទស្រី អាយុ៣៤ឆ្នាំ (ជាប្រពន្ធ) មុខរបរកម្មការនីរោងចក្រ នៅភូមិឃុំជាមួយគ្នា (រងរបួសធ្ងន់) និងទី២កូនស្រីឈ្មោះ រ័ត្ន អាននិកា ភេទស្រី អាយុ២ឆ្នាំ មុខរបរក្នុងបន្ទុក នៅភូមិឃុំជាមួយគ្នា (រងរបួសស្រាល) ដែលបើកបរមកពីទិសខាងត្បូង។

ក្រោយកើតហេតុសមត្ថកិច្ច បានចុះមកដល់ធ្វើការវាស់វែង រួចកសាងសំណុំរឿង ទៅតាមនីតិវិធីនៃច្បាប់ ហើយបានជួយហៅរថយន្តសង្គ្រោះបន្ទាន់ ដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងដូនកែវ រីឯវត្ថុតាងរថយន្ត និងម៉ូតូត្រូវបានយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់៕

មតិយោបល់