ព័ត៌មានជាតិ

ចេញពីគុកឆក់ទៀត! ក្រុមចោរ៤នាក់ ឆក់កាបូបពីខេត្តកំពត ជាប់ខ្នោះខេត្តព្រះសីហនុ…

​កំពតៈ លោកវរសេនីយ៍ឯក សៅ សំអឿន ស្នងការរងខេត្តកំពត ទទួលផែនព្រហ្មទណ្ឌ បានប្រាប់ Post News ថា នៅយប់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ សមត្ថកិច្ចខេត្តកំពត សហការជាមួយសមត្ថកិច្ចខេត្តព្រះសីហនុ បន្តចាប់គូកនមុខសញ្ញាឆក់ជនបរទេស នៅក្នុងខេត្តកំពត កាលពីយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨។

ជាលទ្ធផល ចាប់បានជនសង្ស័យ២នាក់ ទី១ឈ្មោះ តេង ដារិទ្ធ ហៅម៉េង ភេទប្រុស អាយុ១៩ឆ្នាំ លំនៅអចិន្ត្រៃយ៍ ភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត។ និងទី២ឈ្មោះ ហួន រិទ្ធី ហៅអឿន ភេទប្រុស អាយុ១៨ឆ្នាំ មានស្រុកកំណើតឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង លំនៅអចិន្ត្រៃយ៍ ភូមិសុវណ្ណសាគរ សង្កាត់ កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត ជាមុខសញ្ញាធ្លាប់ជាប់គុកកំពត ពីបទហិង្សាចេតនា។

សរុបជនល្មើសឆក់កាបូបជនបរទេស យប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ នៅភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត រហូតមកទល់ពេលនេះបង្ក្រាបបានទាំងអស់៤នាក់។
ទី១ឈ្មោះ សេង ហុង អាយុ ១៧ ឆ្នាំ ប្រុស នៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត (ចាប់ខ្លួនថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ តុលាការកំពត ឃុំខ្លួនរួចហើយ) ,ទី២ឈ្មោះ សំ រតនា ហៅឆាង ភេទប្រុស អាយុ១៩ឆ្នាំ ស្រុកកំណើតនៅភូមិកំពង់បាយខាងជើង សង្កាត់ កំពង់បាយ ក្រុងកំពត ខេត្តកំពត(ចាប់ខ្លួន ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ នៅភ្នំពេញ បញ្ជូនមកកំពត)
,ទី៣ឈ្មោះ តេង ដារិទ្ធ ហៅម៉េង ចាប់នៅកំពង់សោម យប់៩ ខែកុម្ភៈ ឆ្នាំ២០១៨ បញ្ជូនមកកំពត។ និងទី៤ឈ្មោះ ហួន រិទ្ធី ហៅអឿន ចាប់នៅកំពង់សោម យប់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ បញ្ជូនមកកំពត៕

មតិយោបល់