ព័ត៌មានជាតិ

​ឡិចស៊ីស RX៣៥០ ស្លាកលេខ ភ្នំពេញ2AB-3133 ពន្លះរថយន្តដឹកទូកុងតឺន័រ រងការខូចខាតយ៉ាងដំណំ!..

​ព្រះសីហនុ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ត២គ្រឿងបុក មិនបង្កឲ្យមានអ្នកណាម្នាក់រងរបួសឡើយ។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៦និង៥០នាទីយប់ ថ្ងៃទី១០ ខែកុម្ភ:២០១៨ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៥៩-១៦០ ភូមិ តានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានរថយន្តម៉ាក HINO ពណ៌ទឹកប្រាក់ ឆ្នូតក្រហម ពាក់ស្លាកលេខ ព្រះសីហនុ3A-2137 ដឹកទូកុងតឺន័រ បើកបរដោយឈ្មោះ ស៊ុន រុន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ បើកបរមានទីលំនៅ ភូមិ គង់រត់ ឃុំ ត្រពាំងល្វា ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ពេលមកដល់ចំណុចកើតហេតុរថយន្តបានផ្ទុះអាគុយខូច នៅលើផ្លូវជាតិលេខ៤ បណ្តាលឲ្យរថយន្ត LEXUS RX៣៥០ ពណ៌ស ស្លាកលេខ ភ្នំពេញ2AB-3133 បើកបរដោយឈ្មោះ អាង ហុង ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ បើកបរមានទីលំនៅ សង្កាត់ទំនប់ទឹក ខណ្ឌចម្ការមន ភ្នំពេញ ជ្រុលមកបុកពីក្រោយ បណ្តាលឲ្យរថយន្តរងការខូចខាត ប៉ុន្តែមិនមានអ្នករងរបួសឡើយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែង និងនាំយករថយន្តទាំង២គ្រឿង ទៅរក្សាទុកដើម្បីធ្វើការដោះស្រាយ ទៀតផងដែរ៕

មតិយោបល់