ព័ត៌មានជាតិ

រថយន្តVIGO បើកវ៉ាជែងបុកម៉ូតូស្លាប់បុរសម្នាក់ នៅរតនគិរី!

រតនគិរី: សមត្ថកិច្ចបានប្រាប់ Post News ថា នៅយប់ថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងឡានបញ្ច្រាសទិសគ្នាពីជើងទៅត្បូង ស្ថិតនៅភូមិកាឡៃ៣ ឃុំកាឡៃ ស្រុកអូរជុំ ខេត្តរតនគិរី។
ជនរងគ្រោះឈ្មោះឡាំ ពិកពីន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិគ្រឹង មុខរបរកសិករ រស់នៅភូមិកាឡៃ៣ ឃុំកាឡៃ ស្រុកអូរជុំ ខេត្តរតនគិរី (ស្លាប់នៅនឹង)។
ជនបង្កបើករថយន្តម៉ាកVIGOមិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនបាត់។
មូលហេតុ បណ្តាលមកពីរថយន្តប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់

ចំណែកម៉ូតូនិងរថយន្តយកមករក្សាទុកនៅការិយាល័យចរាចរណ៍ស្នងការចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់៕

មតិយោបល់